ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានទទួលទឹកសុទ្ធ"អរុណា" ជាង១ម៉ឺនកេស ដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន-សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ថ្ងៃ អាទិត្យ ទី ១៨ ខែ តុលា ឆ្នាំ ២០២០

    នៅយប់ថ្ងៃទី១៧ខែតុលាឆ្នាំ២០២០ថ្មីៗនេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានទទួលអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីជួយដល់គ្រួសារដែលទទួល នូវផលប៉ះពាល់ និងរងគ្រោះដោយសារតែទឹកជំនន់ទឹកភ្លៀងកន្លងមក តាមរយៈតំណាងនិងក្រុមការងារកងដឹកជញ្ជូននូវទឹកបរិសុទ្ធ«អរុណា»ចំនួន១៣.២៩០កេសធំផ្តល់ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីចាត់ចែង រៀបចំក្នុងការចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារតែជំនន់ទឹកភ្លៀង ដែលស្ទើរតែគ្របដណ្តប់ នៅទូទាំងស្រុក-ក្រុង ក្នុងខេត្តបាត់ដំបង ផងដែរ ។

         ក្នុងឱកាសប្រគលនិងទទួលនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងនូវអំណរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលតែងតែយកចិត្តទុកដាក់និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈគ្រប់ពេលវេលា គ្រប់គ្រាលំបាកគ្រប់ទីកន្លែង ដោយមិនបានទុកឲ្យប្រជាពលរដ្ឋណាម្នាក់ជួបនូវការលំបាកនិងមិនបានប្រកាន់ពីនិន្នាការនយោយអ្វីនោះឡើយ។

      ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា៖ ជាក់ស្ដែង ក្នុងកំឡុងពេលដែលប្រទេសកម្ពុជាកំពុងតែជួបវិបត្តិថ្មីមួយទៀតនិងក្រៅពីវិបត្តិកូវីដ-១៩ នោះគឺយើងកំពុងតែជួបប្រទះនូវធម្មជាតិដ៏ធ្ងន់ធ្ងរដែលបានបង្កនូវគ្រោះទឹកជំនន់ ដោយសារតែធ្លាក់ភ្លៀងខ្លាំងបង្កឲ្យមានមហន្តរាយពីការជន់លិច នូវផ្ទះសម្បែងប្រជាពលរដ្ឋ ផលដំណាំកសិកម្ម និងសត្វពាហនៈរបស់ពួកគាត់ ថែមទាំធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់ផងដែ។
      ឯកឧត្តមក៏បានសង្កត់ធ្ងន់ដោយគូសបញ្ជាក់ទៀតថាទឹកបរិសុទ្ធ"អរុណា"ជាង១ម៉ឺនកេសដែល ជាអំណោយរបស់សម្ដេចនៅថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងអំឡុងពេលដែលបងប្អូនប្រជាពលរដ្ឋកំពុងតែត្រូវការទឹកស្អាតបរិភោគ និងប្រើប្រាស់។កន្កងមកនេះ បណ្តាភូមិ'ឃុំ ខ្លះៗ មួយចំនួន មានការជន់លិចខ្លាំងនិងមិនអាចចេញទៅណាបាន។ ដូចនេះទឹកស្អាត នេះនិងបានជួយដល់សុខភាពប្រជាពលរដ្ឋពីការរាគរូស និងកាត់បន្ថយបាន ពីការបង្កកុំឲ្យមានសត្វល្អិតនៅក្នុងខ្លួនផងដែរ។

       ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងក៏បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា នៅថ្ងៃស្អែក ទី១៨ខែតុលានេះ ឯកឧត្តមនឹងធ្វើការបែងចែកទឹកបរិសុទ្ធ នេះ ជូនដល់អាជ្ញាធរនៃរដ្ឋបាលស្រុកទាំង១៣ក្នុងខេត្តបាត់ដំបង ដើម្បីធ្វើការដោះស្រាយបញ្ហាកង្វះទឹកស្អាតនិងជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនិងកំពុងត្រូវការចាំបាច់តាមរយៈអាជ្ញាធររបស់ខ្លួន។
      គួររំលឹកផងដែថា៖គិតត្រឹមថ្ងៃទី១៧ខែតុលា ឆ្នាំ២០២០ខេត្តបាត់ដំបង បានរងនូវផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅតាមបណ្តាស្រុកចំនួន៩ ស្មើនឹង៤៤ឃុំ។ ជំនន់ទឹកភ្លៀងនេះ ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ១៣.២៩០គ្រួសារ ហើយក្នុងនោះក៏បានធ្វើកាជម្លៀសប្រជាពលរដ្ឋ ឲ្យមកកាន់ទីសុវត្ថិភាពចំនួន ៩៧២ គ្រួសារផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )