ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

ព្រឹកនេះនគរបាលចរាចរណ៍បញ្ជូនពេទ្យធ្មេញដែលបុកយុវជនម្នាក់ និងថយកិនស្លាប់ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដេីម្បីចាត់ការបន្ត
ថ្ងៃ អាទិត្យ ទី ១៨ ខែ តុលា ឆ្នាំ ២០២០

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នគរបាលចរាចរណ៍បញ្ជូនពេទ្យធ្មេញដែលបុកយុវជនម្នាក់ និងថយកិនស្លាប់ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដេីម្បីចាត់ការបន្ត។

គួររំលឹកថាកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ មានជនបង្កម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងហេតុុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង នៅវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ។ គឺនៅចំណុចលើដងផ្លូវលេខ១៧៣ កែងផ្លូវលេខ៣២៨ ស្ថិតក្នុសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះយ៉ាន់ ណាលីណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរពេទ្យធ្មេញ ដែលជាប់ពាក់ពន្ធ័ករណីមានចេតនាបុកសម្លាប់ជនរងគ្រោះមានឈ្មោះ ខុន តុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ និងអ្នករួមដំណើរឈ្មោះ ពៅ ម៉ត់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ រត់កង់បី ស្នាក់នៅភូមិស្រះកែវ សង្កាត់ក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង រងរបួសធ្ងន់។

ចំពោះករណីបើករថយន្តសេរីទំនើបបុកមនុស្សស្លាប់នេះ បើតាមរយៈវីដេអូដែលបានចែកចាយ លើបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញថា ជនបង្កពិតជាមានចរិកសាហាវឃោឃៅព្រៃផ្សៃណាស់ ដោយបន្ទាប់ពីបុកជនរងគ្រោះពីក្រោយពេញទំហឹង ហើយជនបង្កបានបើកថយក្រោយកិនជនរងគ្រោះបន្ថែម រហូតដល់ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យដើម្បីសង្គ្រោះ ។

មហាជនរង់ចាំមើលជនសង្ស័យដែលបានបង្ហាញតាមរយៈកាមេរ៉ាសុវត្ថិភាពនូវចេតនាសម្លាប់មនុស្សស្រស់ៗនោះ នឹងត្រូវទទួលខុសត្រូវទៅតាមផ្លូវច្បាប់ជាដាច់ខាត ៕


អត្ថបទទាក់ទង