ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

អង្គកឋិនទានសាមគ្គី បានដង្ហែចូលមកកាន់វត្តទួលសុវណ្ណារាម (ហៅវត្តទួលសង្កែ)
ថ្ងៃ អាទិត្យ ទី ១៨ ខែ តុលា ឆ្នាំ ២០២០

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមជាមួយ ឯកឧត្តម ហោ ណាំហុង និងលោកជំទាវ លោកជំទាវ អានី សុខអាន ព្រមទាំងក្រុមគ្រួសារ លោក លោកស្រីជាថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាល មន្រ្តីរាជការ និងពិទ្ធបរិស័ទចំណុះជើងវត្ត បានដង្ហែរអង្គកឋិនទានចូលមកកាន់វត្តទួលសុវណ្ណារាម ហៅវត្តទួលសង្កែស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។

អង្គកឋិនទានសាមគ្គី ដែលរៀបចំនាពេលនេះ ក្នុងគោលបំណងនាំយកនូវបច្ច័យ ស្បង់ជីវ័រ វេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្ត វត្តទួលសុវណ្ណារាម ហៅវត្តទួលសង្កែ  ដើមី្បប្រមូលបច្ច័យកសាងសមទ្ធិផលនានានៅក្នុងវត្ត ។