ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

ការផ្តល់សម្ភារៈបរិក្ខា និងសមិទ្ធផលផ្សេងៗដល់សាលាគឺជាការលើកកម្ពស់ធនធានមនុស្ស
ថ្ងៃ អាទិត្យ ទី ១៨ ខែ តុលា ឆ្នាំ ២០២០

សប្បុរសជន និងថ្នាក់ដឹកនាំស្រុកកំពង់ត្រាចយល់ឃើញថា ការផ្តល់សម្ភារៈបរិក្ខា និងសមិទ្ធផលនានាជូនសាលារៀនគឺជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ធនធានមនុស្ស ពិសេសរួមចំណែកក្នុងការផ្តល់ឱកាសដល់កូនចៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ដែល មានជីវភាពមិនសូវធូរធារ ទទួលបានការសិក្សាអប់រំកាន់តែប្រសើរ។

មានប្រសាសន៍នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា រួមមាន បណ្ណាល័យ ក្លោងទ្វារ និងទីធ្លាចាក់សាបសាលា នៅក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យភ្នំលក ស្ថិតក្នុងឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២០ អភិបាលស្រុកកំពង់ត្រាច លោកអូន ខន និងសប្បុរសជនជាម្ចាស់អំណោយ បានលើកឡើងថា រាល់សមិទ្ធផលទាំងអស់ ទោះតិចក្តី ច្រើនក្តី ដែលបានប្រគល់ជូនដល់សាលា គឺបានបង្ហាញអំពីវប្បធម៌នៃការចែករំលែក ទាំងធនធាន និងទាំងស្មារតីបំផុសឲ្យមនុស្សគ្រប់គ្នា ពិសេសក្មេងៗជំនាន់ក្រោយ ស្រឡាញ់ និងឲ្យតម្លៃការសិក្សារៀនសូត្រ  ព្រោះមានតែចំណេះវិជ្ជាទេ ដែលជាទ្រព្យចាយមិនចេះអស់ (ចាយច្រើន ចម្រើនច្រើន)។ ចំណេះវិជ្ជាគឺពន្លឺសម្រាប់បំភ្លឺផ្លូវ ឆ្ពោះទៅរកភាពអភិវឌ្ឍន៍រុងរឿង សម្រាប់ខ្លួនឯងផង និងសម្រាប់សង្គមជាតិទាំងមូលផង។
ជាក់ស្តែងសមិទ្ធិផលនានាដែលដាក់សម្ភោធឲ្យប្រើប្រាស់នៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ធនធានមនុស្ស តាមរយៈការផ្តល់ឱកាស ដល់កូនចៅប្រជាពលរដ្ឋ ដែលមានជីវភាពមិនសូវធូរធារ ក្នុងសហគមន៍ ទទួលបានការអប់រំ និងការបណ្តុះបណ្តាល យ៉ាងត្រឹមត្រូវ ដើម្បីជាទន់សម្រាប់បន្តដំណើរជីវិត នៅលើផ្លូវដ៏ត្រចះត្រចង់នាពេលអនាគត។
ជាក់ស្ដែង សមិទ្ធផលដែលជាអំណោយសប្បុរស របស់លោក ឆោម សារ៉ាត់ លោកវេជ្ជបណ្ឌិតឆោម សារុំ និងលោកឆោម សំបូរ គឺជាការឧទ្ទិសជូនដល់លោកយាយ ស៊ូ ហេង ដែលត្រូវជាម្តាយ បានផ្ដាំផ្ញើដល់កូនចៅ នៅរស់ឲ្យបន្តកសាងសមិទ្ធផលដើម្បីរួមចំណែកលើកកំពស់វិស័យអប់រំនៅកម្ពុជា។ ក្នុងសាលា ទាំងបឋមនិងអនុវិទ្យាល័យភ្នំលកនេះ រួមមានការចាក់សាបអមដងផ្លូវទីធ្លា សាលាបឋមសិក្សា និងក្លោងទ្វារសាលា អស់ទឹកប្រាក់សរុបចំនួន ១១.៦០០ ដុល្លា។ ផ្ដល់ជូនថវិកាចំនួន២.៥៧០ដុល្លារ សម្រាប់ចាក់សាបនៅសាលាអនុវិទ្យាល័យ និងអគារបណ្ណាល័យសិក្សាមួយខ្នង មានទំហំ៥ ម៉ែត្រគុណនឹង១០ ម៉ែត្រ រួមនឹងការបំពាក់សម្ភារៈ និងសៀវភៅសិក្សា អស់ថវិកាសរុបចំនួន១៧.០០០ដុល្លារផងដែរ៕SILA SARIN


អត្ថបទទាក់ទង