ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

ចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យសហការជាមួយសប្បុរសជន និងក្រុមហ៊ុនថៃមួយចំនួន ឧបត្ថម្ភគ្រឿងឧបភោគបរិភោគនិងសម្ភារសង្រ្គោះដល់យោធភូមិភាគទី៥
ថ្ងៃ អាទិត្យ ទី ១៨ ខែ តុលា ឆ្នាំ ២០២០

បាត់ដំបង-ច្រកទ្វាអន្តរជាតិភ្នំដី៖
      សម្ភារះសង្គ្តោះគ្រួសាររង្គ្រោះដោយជំនន់ទឹកភ្លៀង និងគ្រឿងឧបភោគបរិភោគត្រូវបានក្រុមចលនាយុវជនកម្ពុជា (ក្រុម១៥៧)សាខាខេត្តបន្ទាយមានជ័យសហការជាមួយក្រុមហ៊ុន Paper Tree Investment (Cambodia) Co. Ltd សប្បុរសជន និងក្រុមហ៊ុនថៃមួយចំនួន ឧបត្ថម្ភដល់យោធភូមិភាគ ទី៥ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ស្របពេលជំនន់ទឹកភ្លៀង និងទឹកជំនន់ធ្លាក់មកពីប្រទេសថៃ ជនពន្លេចលំនៅដ្ឋានពលរដ្ឋ។
     នេះដោយមានការចង្អុលបង្ហាញពីលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧លោក ចៅ ជីអាន ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តបន្ទាយមានជ័យ បានចាត់តាំងថ្នាក់ដឹកនាំសាខាខេត្ត រួមមាន លោក ផូរ ស៊ីតាល់ លោក អ៊ុង សុម៉ៅ លោក តឹក សុភក្តិ លោក អេម ពៅ លោក ឃិន គន្ធា រួមទាំងសមាជិក២រូបផ្សេងទៀត ចូលរួមសហការជាមួយក្រុមហ៊ុន Paper Tree Investment (Cambodia) Co. Ltd សប្បុរសជន និងក្រុមហ៊ុនថៃមួយចំនួន ឧបត្ថម្ភគ្រឿងឧបភោគ បរិភោគនិងសម្ភារសង្រ្គោះដល់យោធភូមិភាគទី៥ ។
     ពិធីប្រគល់ និងទទួលអំណោយនេះត្រូវបានធ្វើឡើងនៅច្រកអន្តរជាតិភ្នំដីស្រុកសំពៅលូនខេត្តបាត់ដំបង ប្រព្រិត្តទៅក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរងយោធ ភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែន តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ដើម្បីចែកជូនកងកំលាំងយោធាដែលកំពុងចុះជួយជនរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនៅតាមខេត្តចំណុះយោធភូមិភាគទី៥។       
     អំណោយសប្បុរសជននៅពេលនេះ គឺជាការរួមចំណែកក្នុងការងារមនុស្សធម៌ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅតាមបណ្ដាខេត្តក្នុងទិសយោធភូមិភាគទី៥។ហើយអំណោយរួមមាន៖ទូក ៣គ្រឿង (តូច២- ធំ១ ) ទឹកសុទ្ធ ៣០០យួរ  មី ៦៦កេសធំ ត្រីខ ១៧០យួរ អង្ករ៥០០គីឡូក្រាម ទឹកដោះគោ ៦២៤ប្រអប់ ពងទាប្រៃ៩០០គ្រាប់ និងនំចំណីក្មេងផ្សេងៗទៀត។
     លោកឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែនមានប្រសាសន៍ថ្លែងអំណរ ដល់ចលនាយុវជនក្រុម១៥៧សាខាខេត្តបន្ទាយមានជ័យ និងក្រុមហ៊ុនថៃ រួមជាសប្បុរសជនជនជាតិថៃផងដែរដែលតែងយកចិត្តទុកដាក់ ជួយគ្រួសារពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង រួមចំចែកជាមួយរដ្ឋាភិបាល។
    លោកឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា សំណូមដល់យុវជនក្រុម១៥៧ រក្សាប្រពៃណីការចែករំលែក និងជួយពលរដ្ឋ ដែលរងគ្រោះធម្មជាតិផ្សេងៗដូចគ្រោះទឹកជំនន់នាពេលនេះ ដើម្បីគ្រួសារពូកគាត់បានរូចផុតពីគ្រោមហន្តរាយទាំងនេះ៕ ដោយ:ឃិន គន្ធា

 

 


អត្ថបទទាក់ទង