ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

ដុតភ្លើងទៀនមិនប្រយ័ត្ន ឆេះផ្ទះមួយខ្នងទាំងព្រឹក នៅខណ្ឌដង្កោ
ថ្ងៃ អាទិត្យ ទី ១៨ ខែ តុលា ឆ្នាំ ២០២០

(ភ្នំពេញ) ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងធ្វើពីឈើប្រក់សង្កសី នៅខណ្ឌដង្កោ ត្រូវបានភ្លើងឆាបឆេះទាំងស្រុងខូចខាតសម្បត្តិទាំងអស់ ដោយសារដុតទៀនបំភ្លឺក្នុងផ្ទះហើយភ្លេចពន្លត់។

ហេតុការណ៍គ្រោះអគ្គីភ័យនេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ ៥ និង ៤០ នាទីព្រឹកនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចម្តុំសណ្តរស្ទឹងព្រែកត្នោត ភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ  រាជធានីភ្នំពេញ  ដែលមានម្ចាស់ផ្ទះឈ្មោះ ព្រឹល ស៊ីដេត ភេទប្រុស ។

សមត្ថកិច្ចខណ្ឌដង្កោប្រាប់ឲ្យដឹងថា មូលហេតុនៃអគ្គីភ័យដោយសារតែម្ចាស់ផ្ទះដុតទៀនហើយភ្លេចពន្លត់ ទើបបណ្តាលឲ្យឆេះផ្ទះបែបនេះ ។ ដោយឡែក នៅក្នុងហេតុការនេះដែរ ក៏បណ្ដាលឲ្យផ្ទះ២ខ្នងផ្សេងទៀត នៅសង្ខាងផ្ទះកើតហេតុនោះ  មានការរោលខ្មៅៗមួយចំហៀងផ្ទះផងដែរ តែមិនឆេះនោះទេ ។

សមត្ថកិច្ចបន្តទៀតថា  នៅហេតុការណ៍នេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យប្រចាំការនៅសាលាខណ្ឌដង្កោ ចំនួន ២គ្រឿង  ប៉ុន្តែបាញ់ទឹកអស់តែ ១គ្រឿង ទើបភ្លើងរលត់ ទៅវិញទាំងស្រុង ដោយមិនមានមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់នោះឡើយ ៕ ដោយ ៖ បញ្ញា

 

 


អត្ថបទទាក់ទង