ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភគ្រួសារសពដែលស្លាប់ ដោយជំនន់ទឹកភ្លៀងមួយគ្រួសារៗចំនួន១០លានរៀល
ថ្ងៃ សៅរ៏ ទី ១៧ ខែ តុលា ឆ្នាំ ២០២០

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសឧបត្ថម្ភថវិកាដល់គ្រួសារសពដែលបានស្លាប់ដោយសារជំនន់ទឹកភ្លៀងសរុប២០នាក់នៅទូទាំងប្រទេស ដោយក្នុងមួយគ្រួសារៗទទួលបាន១០លានរៀល ។

ជាមួយគ្នានេះ សម្តចតេជោនាយករដ្ឋមន្រ្តីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានប្រកាសផ្តល់ថវិកា១០ម៉ឺនដុល្លារបន្ថែមទៀតដល់ខេត្តបន្ទាយមានជ័យ ដែលរងគ្រោះខ្លាំងជាងគេដោយសារជំនន់ទឹកភ្លៀង បន្ទាប់ពីសម្តេច បានឧបត្ថម្ភដល់ខេត្តនេះ កាលពីលើកទីមួយចំនួន១០ម៉ឺនដុល្លាររួចមកហើយ។

សូមបញ្ជាក់ថា កម្ពុជាកំពុងរងគ្រោះជំនន់ទឹកភ្លៀង។ រហូតមកដល់ពេលនេះ គ្រោះមហន្តរាយ បានបណ្តាលឱ្យមនុស្សស្លាប់២០នាក់ហើយ ហើយបានប៉ះពាល់ប្រជាពលរដ្ឋជាង២៤ម៉ឺននាក់និងបានប៉ះពាល់ដល់រាជធានី-ខេត្តចំនួយ១៩ ស្មើនឹង ៧១ក្រុង/ស្រុក/ខណ្ឌ។

 

 

 


អត្ថបទទាក់ទង