ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាកិត្តិយសក្នុងអង្គកឋិនទានសាមគ្គី នៅវត្តទួលសុវណ្ណារាម
ថ្ងៃ សៅរ៏ ទី ១៧ ខែ តុលា ឆ្នាំ ២០២០

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាកិត្តិយសក្នុងពិធីក្រុងពាលីសូត្រមន្តនិងសម្ដែងធម៌ទេសនាក្នុងអង្គកឋិនទានសាមគ្គី នៅវត្តទួលសុវណ្ណារាមហៅវត្តទួលសង្កែដែលអមដំណើរដោយឯកឧត្តម ហោ ណាំហុង និងលោកជំទាវ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវ អានី សុខអាន រួមជាមួយសហការីព្រមទាំងក្រុមគ្រួសារ លោក លោកស្រីជាថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាល ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញនារសៀល ថ្ងៃសៅរ៍១កើត ខែកត្តិកឆ្នាំជូតទោស័កព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី១៧ខែតុលាឆ្នាំ២០២០។

កឋិនទានគឺជាបុណ្យមួយដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះនិងជាទានមានមកតាមផ្លូវព្រះវិន័យហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ពុំមែនចេះតែធ្វើ នៅពេលណាក៏បានតាមចិត្តចង់នោះឡើយ ។

១. អ្នកទទួលៈត្រូវតែជាភិក្ខុសង្ឃដែលបានគង់ចាំវស្សាដោយចប់សព្វគ្រប់រយៈពេលបីខែហើយក៏ត្រូវតែជាការចូលបឋមវស្សាហើយត្រូវតែគ្មានជម្លោះធំដុំកើតឡើងក្នុងចំណោមភិក្ខុសង្ឃក្នុង អារាមនោះ។ ក្នុងព្រះវិន័យ នកំណត់ច្បាស់សាមណេរគ្មានសិទ្ធិទទួលកឋិនបានទេគឺបានតែភិក្ខុហើយបើភិក្ខុនោះមិនបានចូលវស្សាឬបានចូលវស្សាដែរប៉ុន្តែបានធ្វើដាច់វស្សាក៏មិនអាចទទួល កឋិនបានដែរ។ ហើយបើទោះជាមិនដាច់វស្សាប៉ុន្តែភិក្ខុទាំងនោះមានជម្លោះឈ្លោះទាស់ទែងគ្នាក៏មិនអាចទទួលកឋិនបានដែរ ។

២. វត្ថុៈកឋិនជាប្រភេទចីវរទានហេតុនេះវត្ថុដែលប្រើប្រាស់ដែលជាតួអង្គកឋិនមានតែស្បង់ចីពរឬសង្ឃាដី ( ទីទៃពីនេះទៅហៅថាបរិវាកឋិនឬអានិសង្សលាភហើយគេអាចនាំសម្ភារនានាទៅរួម ក្នុងកឋិននេះបានតាមប្រាថ្នា ) ។ ប៉ុន្តែសំពត់ដែលអាចប្រើប្រាស់ជាសំពត់ ឋិនបានលុះណាតែធ្វើត្រឹមត្រូវតាមខ្នាតដែលបា កំណត់ដោយវិន័យ ។

៣. ពេលវេលាៈក្នុងមួយឆ្នាំរយៈពេលដែលអាចធ្វើកឋិនបានមានតែ២៩ថ្ងៃប៉ុណ្ណោះគឺចាប់ពី០១រោចខែអស្សុជដល់ថ្ងៃ១៥កើតខែកត្តិកដែលឆ្នាំ២០២០នេះត្រូវនឹងថ្ងៃទី០៣ដល់ថ្ងៃទី៣១ ខែតុលា ហៅថា កឋិន កាល ។ ទីទៃ ពី រយៈ ពេលនេះ ទៅ មិន ហៅថា កឋិន ឡើយ ។ មួយ សោត ក្នុង វត្ត មួយ អាចធ្វើ កឋិន បានតែ ម្តង ប៉ុណ្ណោះ ។ ទោះយ៉ាងណា នៅក្នុង ថ្ងៃមួយ នោះ ទោះ មាន អ្នកកឋិនចូលប៉ុន្មា អ្នកប៉ុន្មានត្រៃក៏ធ្វើបានតាមប្រាថ្នា ៕