ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

ឯកឧត្តម ជាវ តាយ អញ្ជើញពិនិត្យស្ថានភាពទឹកនៅដងព្រែកកំពង់បាយ
ថ្ងៃ សៅរ៏ ទី ១៧ ខែ តុលា ឆ្នាំ ២០២០

កំពត​​​​​៖ នៅរសៀលថ្ងៃទី១៧ ខែតុលា  ឆ្នាំ២០២០  ឯកឧត្តម  ជាវ  តាយ  អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត  បានដឹកនាំកងកម្លាំង មន្ទីរ អង្គភាព ពាក់ព័ន្ធ  និងក្រុង កំពត ស្រុក ទឹកឈូ ដើម្បីពិនិត្យស្ថានភាពទឹកតាមដងព្រែកកំពង់បាយ  ដែលស្ថិតក្នុងភូមិសាស្ត្រក្រុងកំពត និងស្រុកទឹកឈូ។

ក្នុងដំណើរពិនិត្យស្ថានភាពទឹកនោះផងដែរ ឯកឧត្តម  ជាវ  តាយ  បានអញ្ជើញពិនិត្យស្ពានដែកនៅក្នុងភូមិដណ្តូងជីម៉ឺន ឃុំកំពង់ក្រែង ស្រុកទឹកឈូ ដែលមានសភាពចាស់ទ្រុឌទ្រោម ហើយឯកឧត្តមបានណែនាំដល់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត សហការជាមួយស្រុកទឹកឈូ ធ្វើការជួសជុលឡើងវិញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់  និងដាក់អំពូលភ្លើងសូឡាបំភ្លឺពេលយប់ផងដែរ។

បន្ទាប់ពីពិនិត្យស្ពានរួចឯកឧត្តមបានបន្តដំណើរជួបសាកសួសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអណ្តូងជីម៉ឺន ឃុំកំពង់ក្រែង ស្រុកទឹកឈូ។ ក្នុងឱកាសនោះបងប្អូនប្រជាពលរដ្ឋបានសំណែងនូវអំណរសាទរចំពោះឯកឧត្តមអភិបាលខេត្តដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញមកពិនិត្យស្ថានភាពទឹកតាមដងព្រែក និងសាកសួសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកាយវិការទាំងនេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ទោះក្នុងកាលៈទេសៈណាថ្នាក់ដឹកនាំខេត្តមិនព្រងើយកន្តើយចំពោះបងប្អូនឡើយ។ តំណាងបងប្អូនប្រជាពលរដ្ឋបានសំណូមពរ ឯកឧត្តម  ជួយកែសម្រួលលូឆ្លងកាត់ផ្លូវដែលក្រុមជំនាញសាងសង់ផ្លូវបានដាក់ខ្ពស់ ធ្វើអោយទឹកមិនអាចហូរទៅព្រែកបានអាចបង្ករអោយលិចភូមិរបស់បងប្អូន ដែលកំណាត់ផ្លូវនេះជាគម្រោងសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ប៉ុន្តែការអនុវត្តគម្រោងដោយកងវិស្វកម្មនៃក្រសួងការពារជាតិ។

ឯកឧត្តម  ជាវ  តាយ  បានទទួលយកនូវសំណើររបស់បងប្អូន  ហើយនឹងពិភាក្សាជាមួយកងវិស្វកម្មដើម្បីធ្វើការកែសម្រួល។ បន្ទាប់មកឯកឧត្តមបានចែកមីមួយចំនួនជូនដល់បងប្អូន  កូនក្មួយ  នៅក្នុងភូមិ និងចែកថវិកាដល់កងកម្លាំងនគរបានវរៈសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១  ម្នាក់ៗចំនួន៣០,០០០៛ ។

សូមជម្រាប ថា ដោយស្ថានភាពភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានបង្កឲ្យទឹកហូរចូលអាងស្តុកទឹកទំនប់វារីអគ្គិសនីកំចាយមានចំនួនច្រើន រហូតដល់ក្រុមបច្ចេកទេសទំនប់វារីអគ្គិសនីកំចាយធ្វើការបើកទ្វាររំដោះទឹកចំនួនមួយ ដែលមានកម្ពស់៣ម៉ែត្រ  ហើយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងព្រែកកំពង់បាយមានការប្រុងប្រយ័ត្ន។ ប៉ុន្តែរហូតមកដល់ម៉ោង៧យប់នេះស្ថានភាពទឹកនៅក្នុងព្រែកកំពង់បាយមានលក្ខណៈធម្មតា មិនមានជន់លិចលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងព្រែកកំពង់បាយឡើយ៕អត្ថបទលោក អួង វុឹង

 

 

 

 


អត្ថបទទាក់ទង