ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ កែវ ម៉ាលី និងចូលរួមបុណ្យ ៧ថ្ងៃ សព ឪពុក ឯកឧត្តម គឹម សន្តិភាព
ថ្ងៃ សៅរ៏ ទី ១៧ ខែ តុលា ឆ្នាំ ២០២០

 រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០  ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានដឹកនាំ គណៈប្រតិភូក្រសួងព័ត៌មាន បានអញ្ជើញចូលរួមធ្វើការគោរពវិញ្ញាណក្ខន្ធ សពលោកជំទាវឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្តច ប្រធានើព្រឹទ្ធសភា ដែលបានទទួលមរណ ភាព នៅវេលាម៉ោង០១:០៧នាទី រំលងអធ្រាត្រ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្នុងជន្មាយុ ៦៥ ឆ្នាំ ដោយរោគាពាធ។
សពលោកជំទាវ កែវ ម៉ាលី កំពុងត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធ សាសនា នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងព័ត៌មាន បានសំដែងនូវការចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយ លោកជំទាវ ឧកញ៉ា កែវ ស៊ូយឆេង និងស្វាមី ព្រមទាំងក្រុមគ្រួសារ ដែលបានបាត់បង់រូប លោកជំទាវ ឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្តេចសេនាវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ហើយការបាត់បង់រូបលោកជំទាវ គឺជាការនូវម្តាយបង្កើត ម្តាយក្មេក ជីដូនប្រកបដោយ សង្គហធម៏ និងព្រហ្មវិហារធម៏ដ៏ល្អប្រពៃ ។ ទោះបីរូបរាងកាយលោកជំទាវបានលាចាកលោក នេះទៅហើយក្តី តែអំពើល្អជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូរ ស្ថិតនៅជានិច្ច ហើយអ្វីទៀត នោះ លោកជំទាវ ក៏បានបន្សល់ទុកនូវស្នាដៃ និងសមិទ្ធិផល នានាសម្រាប់ប្រទេសជាតិ។
តាមរយះនេះសូមអោយដួងវិញ្ញាណក្ខន្ធ លោកជំទាវឧកញ៉ា កែវ ម៉ាលី បានទៅសោយ សុខក្នុងសុខគតិភពជានិច្ចរៀងទៅ។
 
ដោយឡែកនៅរសៀលថ្ងៃដដែលនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានដឹកនាំគណះ ប្រតិភូក្រសួងព័ត៌មាន អញ្ជើញចូលរួមបុណ្យគម្រប់ខួប ៧ ថ្ងៃសពរបស់ មហាឧបាសក គឹម សាខាន់ ដែលត្រូវជាឪពុកបង្កើត លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួង យុត្តិធម៌ ដែល ត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ ៣៤ បុរីជីបម៉ុងលេន ផ្លូវ ម៉ុង ឬទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។  
មហាឧបាសក គឹម សាងាន់ បានទទួលមរណភាព កាលពីវេលាម៉ោង ១៣៖៣១ នាទី រសៀល ត្រូវនឹងថ្ងៃចន្ទ ១០ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងព័ត៌មាន បានសំដែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយ ឯកឧត្តម គឹម សន្តិភាព ដែលបាន បាត់បង់បីតាបង្កើត ហើយការទទួលមរណភាពរបស់ មហាឧបាសក គឹម សាងាន់ គឺជាការ បាត់បង់ បិតា បិតាក្មេក ជីតា ជីតាទួត ជាទីគោរពស្រឡាញ់ប្រកបដោយសង្គហធម៌ និងព្រហ្ម វិហារធម៌ដ៏កម្ររកបាន ជាមេគ្រួសារ គួរជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ហើយបាន ចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មាន កូនចៅប្រកបដោយគន្លងធម៌។
ការទទួលមរណភាពរបស់ មហាឧបាសក គឹម សាងាន់ មានថ្នាក់ដឹកនាំជាតិជាច្រើន បានផ្ញើសាររំលែកទុក្ខ និងសម្តែងការសោកស្តាយចំពោះការបាត់បង់ធនធានដ៏សំខាន់ មួយ របស់ប្រទេសកម្ពុជា។
នៅក្នុងឱកាសនោះ ឯកឧត្តម គឹម សន្តិភាព តំណាងឱ្យគ្រួសារសពបានថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ និងគណះ ប្រតិភូក្រសួង ព័ត៌មាន ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័ននានា ដែលបានចូលរួមរំលែកទុក្ខ គោរពវិញ្ញាណក្ខន្ធ និងចូលរួមក្នុងពិធីបុណ្យគម្រប់៧ថ្ងៃសពឪពុករបស់លោក៕