អាជ្ញាធរខេត្តព្រះសីហនុ សម្រេចកាយបើកទំនប់ទឹកក្រុមហ៊ុនអានកូ វ៉ធើរ សឹបផ្លាយ ដើម្បីរំដោះទឹកជន់លិចភូមិប្រជាជននៅចំណុចភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ
ថ្ងៃ សៅរ៏ ទី ១៧ ខែ តុលា ឆ្នាំ ២០២០

ក្រុមអ្នកភូមិបានសំដែងអំណរគុណចំពោះឯកឧត្តម គួច ចំរើន ដែលបានគិតគូរអំពីសុខទុក្ខរបស់ពួកគេបានទាន់ពេលវេលា។

បន្ទាប់ពីបានយកគ្រឿងចក្រកាយបើកផ្លូវទឹកនេះទៅ ស្ថានភាពទឹកក្នុងភូមិសាស្ត្រខាងលើបានស្រកចុះជាបណ្តើរៗហើយ។

នៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២០
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ សហការជាមួយក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ សម្រេចកាយផ្តាច់ខ្នងទំនប់ទី៣ របស់ក្រុមហ៊ុនអានកូ វ៉ធ័រ សឹបផ្លាយ មានទីតាំងក្នុងភូមិសាស្ត្រសង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីឱ្យទឹកហូរបានលឿន រំដោះការជន់លិច នៅក្រុមទី១០ និងក្រុមទី១១ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលបានរងនូវជំនន់ទឹកភ្លៀងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីរសៀលថ្ងៃទី១៦តុលា២០២០កន្លងទៅថ្មីៗនេះ៕

 

 


អត្ថបទទាក់ទង