រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រកាសផ្អាកចរាចរណ៍សម្រាប់រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវខេត្ត និងផ្លូវជាតិចំនួន៣ខ្សែ ដោយសារជំនន់ទឹកភ្លៀង
ថ្ងៃ សៅរ៏ ទី ១៧ ខែ តុលា ឆ្នាំ ២០២០

រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចផ្អាកការធ្វើចរាចរណ៍រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ១៤១ (ចាប់ពីផ្សារព្រៃផ្តៅដល់ផ្លូវខេត្តលេខ១៣០) ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ក្នុងគោលបំណង ដើម្បីចូលរួមថែរក្សា ផ្លូវ ស្ពាន និងធានាដល់សុវត្ថិភាព បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរផងដែរ។

តាមសេចក្ដីជូនដំណឹង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានបញ្ជាក់ថា ការផ្អាកធ្វើការចរាចរណ៍ រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទនេះ ដោយសារស្ថានភាព គ្រោះទឹកជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង បណ្តាលឲ្យទឹកលិចកំណាត់ផ្លូវខេត្ត និងផ្លូវជាតិមួយចំនួន នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ ក្នុងស្ថានភាពបែបនេះ ធ្វើឲ្យផ្លូវ  ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកជញ្ជូនធុនធំបាននោះទេ។

អាស្រ័យដូចជំរាបខាងលើ សូមម្ចាស់យានយន្តដឹកទំនិញធុនធន់គ្រប់ប្រភេទមេត្តាជ្រាប និងចូលរួមសហាការ ប្រដោយស្មារតីយោគយល់ នឹងទទួលខុសត្រូវខ្ពស់៕


អត្ថបទទាក់ទង