ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

លោក ដូណាល់ ត្រាំ អះអាងថា ឥឡូវនេះអាមេរិកមានគ្រាប់មីស៊ីល ហាយភើសូនិក ជាប្រភេទមីស៊ីលរត់បានល្បឿនលឿនជាងសំឡេងចាប់ពី៥ដងឡើងទៅ
ថ្ងៃ សៅរ៏ ទី ១៧ ខែ តុលា ឆ្នាំ ២០២០

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បញ្ជាក់ថា ឥឡូវនេះប្រទេសរបស់លោកមានមីស៊ីលប្រភេទ ហាយភើសូនិក ដែលជាគ្រាប់មីស៊ីលរត់បានល្បឿនលឿនជាងសំឡេងចាប់ពី៥ដងឡើងទៅ នេះបើតាមសារព័ត៌មានស្ពូតនីគនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ។

ប្រធានាធិបតីអាមេរិករូបនេះបានថ្លែងអះអាងនៅចំពោះមុខក្រុមអ្នកគាំទ្រ កំឡុងព្រឹត្តិការណ៍ជួបជុំមួយក្នុងទីក្រុង អូខាឡា រដ្ឋផ្ល័ររីដា នាថ្ងៃសុក្រនេះថា រដ្ឋបាលលោកនឹងរក្សាឲ្យបាននូវអានុភាពយោធា ដែលគ្មានគូប្រៀបរបស់សហរដ្ឋអាមេរិក ប៉ុន្តែលោកសង្ឃឹមថា អាមេរិកនឹងមិនជួបថ្ងៃត្រូវប្រើប្រាស់អាវុធនុយក្លេអ៊ែរជាថ្មីម្តងទៀតនោះទេ ។

ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងចំពេលដែលនៅក្នុងឆ្នាំនេះសហរដ្ឋអាមេរិកបានចេញគោលការណ៍ពន្លឿនការអភិវឌ្ឍមីស៊ីលលឿនជាងសំលេង ហាយភើសូនិក ដែលអាចហោះក្នុងលឿនចន្លោះ៥ទៅ២០ដង លឿនជាងល្បឿនរបស់សំឡេង ដើម្បីឆ្លើយតបចំពោះភាពរីកចម្រើននៃបច្ចេកវិទ្យាមីស៊ីលដូចគ្នានេះរបស់ចិន និងរុស្ស៉ី ៕


អត្ថបទទាក់ទង