ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

សហរដ្ឋអាមេរិកច្រានចោលសំណើរបស់ប្រធានាធិបតីរុស្ស៊ី ដែលចង់បន្តសុពលភាពសន្ធិសញ្ញា New START យ៉ាងហោចណាស់១ឆ្នាំទៀត
ថ្ងៃ សៅរ៏ ទី ១៧ ខែ តុលា ឆ្នាំ ២០២០

អាមេរិក៖ សេតវិមានរបស់សហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) បានទាត់ចោលសំណើរបស់ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នាពេលថ្មីៗ ដែលចង់បន្តសុពលភាពសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្រ្ត ហៅកាត់ថា New START យ៉ាងហោចណាស់មួយឆ្នាំទៀតដោយគ្មានលក្ខខ័ណ្ឌជាមុន នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ។

ការបដិសេដខាងលើនេះរបស់សេតវិមាន ត្រូវបានធ្វើឡើងបន្ទាប់ពីលោក វ្ល៉ាឌីមៀរ ពូទីន បានស្នើឲ្យពន្យាពេលសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្រ្តនេះ យ៉ាងហោចណាស់មួយឆ្នាំទៀត ដោយគ្មានលក្ខខណ្ឌជាមុន ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ។ នាឱកាសនោះ លោក ពូទីន បានសង្កត់ធ្ងន់ថា យើងមិនទុកឲ្យប្រទេសរបស់យើង ក៏ដូចជារដ្ឋទាំងអស់នៅលើពិភពលោក ស្ថិតនៅដោយគ្មានកិច្ចព្រមព្រៀងជាមូលដ្ឋានដូចជាសន្ធិសញ្ញា New START នេះឡើយ ។

សូមរំលឹកផងដែរថា សន្ធិសញ្ញា New START គឺជាកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១០ រវាងអាមេរិក និងរុស្ស៊ី ហើយនឹងត្រូវផុតសុពលភាពនៅដើមឆ្នាំ២០២១ខាងមុខ ។ សន្ធិសញ្ញានេះដែរ មានគោលដៅគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងកាត់បន្ថយវាបន្តិចម្តងៗស្របតាមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរឆ្នាំ១៩៦៨ ៕


អត្ថបទទាក់ទង