ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

លោកស្រី ចេស៊ីនដា អាដឺន រំពឹងជាប់ឆ្នោតជាថ្មី ខណៈការបោះឆ្នោតនៅនូវែលសេឡង់ចាប់ផ្តើមហើយ
ថ្ងៃ សៅរ៏ ទី ១៧ ខែ តុលា ឆ្នាំ ២០២០

នូវែលសេឡង់៖ ប្រជាជននូវែលសេឡង់យ៉ាងច្រើនកុះករ នៅក្នុងថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) បានចាប់ផ្តើមធ្វើដំណើរទៅបោះឆ្នោត ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីអាណត្តិថ្មី នេះបើតាមសារព័ត៌មាន AP នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។

យោងតាមការស្ទង់មតិមុនពេលបោះឆ្នោតបានបង្ហាញថា សំឡេងគាំទ្រដល់គណបក្សការងាររបស់លោកស្រី អាដឺន មានរហូតដល់៤៦ភាគរយ ដោយបាននាំមុខ១៥ពិន្ទុលើគណបក្សប្រឆាំង ប៉ុន្តែនៅតែត្រូវការសំឡេងគាំទ្រពីគណបក្សដទៃទៀត ដើម្បីបង្កើនរដ្ឋាភិបាលថ្មីនៅក្រោយការឈ្នះឆ្នោត ។

ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីនូវែលសេឡង់លោកស្រី ចេស៊ីនដា អាដឺន បានរំពឹងថា នឹងជាប់ឆ្នោតម្ដងទៀត បន្ទាប់ពីលោកស្រីកំពុងនាំមុខនូវសំឡេងឆ្នោតភាគច្រើនដែលមិនធ្លាប់មានពីមុនមក ក្នុងការធ្វើយុទ្ធនាការបោះឆ្នោត ខណៈលោកស្រីបានទទួលភាពជោគជ័យក្នុងការគ្រប់គ្រងជម្ងឺ COVID-19 ៕


អត្ថបទទាក់ទង