ព័ត៌មានទាន់ហេតុការណ៍
 1. សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ  2. ក្រសួងអប់រំប្រកាសបើកឲ្យដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាទៅ  3. គ.ជ.ប ៖ សេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០  4. ដោយសារជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ ផលស្រូវលើកទី២ របស់ពលរដ្ឋ នៅតំបន់មេទឹកពោធិ៍តាត្រេស ស្រុកបាធាយ លើផ្ទៃដី ២៦៩,៥ហិកតា  5. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង

បាតុករថៃសន្យាប្រមូលផ្តុំគ្នាជាថ្មីទៀតនៅតាមដងផ្លូវ បន្ទាប់ពីប្រកាសបញ្ចប់បាតុកម្ម
ថ្ងៃ សៅរ៏ ទី ១៧ ខែ តុលា ឆ្នាំ ២០២០

ថៃ៖ បាតុករម្នាក់ក្នុងចំនោមក្រុមបាតុករសំខាន់ៗជាច្រើនទៀត នៅថ្ងៃសៅរ៍នេះបានធ្វើការអំពាវនាវឱ្យក្រុមគាំទ្រខ្លួនធ្វើការប្រមូលផ្តុំគ្នាសារជាថ្មីម្តងទៀតនៅតាមដងផ្លូវនៅពេលក្រោយ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ។

ការលើកឡើងបែបនេះរបស់បាតុករថៃ ធ្វើឡើងស្របពេលដែលមេដឹកនាំក្រុមបាតុករនៅទីក្រុងបាងកក កាលពីថ្ងៃសុក្រម្សិលមិញ បានប្រកាសបញ្ចប់បាតុកម្ម បន្ទាប់ពីកងកម្លាំងប៉ូលិសប្រើប្រាស់កាណុងបាញ់ទឹកបង្ក្រាបលើក្រុមបាតុករដែលជានិស្សិត និងយុវវ័យ ខណៈនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ច្បាស់ៗថា លោកនឹងមិនចុះចេញពីតំណែងជាដាច់ខាត ។ ក្រុមបាតុករបានទាមទារឲ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែង និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឲ្យដូចដើមវិញ ព្រោះរដ្ឋធម្មនុញ្ញបច្ចុប្បន្ននេះ (ដែលត្រូវបានធ្វើវិសោធនកម្មកាលពីឆ្នាំ២០១៧) បានផ្តល់អំណាចជ្រុលហួសហេតុពេកដល់ព្រះមហាក្សត្រ ។

សូមជំរាបថា មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្គុំគ្នានៅទីក្រុងបាងកក ដើម្បីបង្ហាញពីកំហឹង និងការប្រឆាំងរបស់ពួកគេកាន់តែពុះកញ្ជ្រោលខ្លាំងឡើង ខណៈរដ្ឋាភិបាលថៃបានប្រកាសពីវិធានការបន្ទាន់ ឬការប្រកាសអាសន្នក្នុងទីក្រុងនេះ សំដៅហាមឃាត់ការប្រមូលផ្តុំចាប់ពីមនុស្ស០៥នាក់ ឬច្រើនជាងនេះ ដើម្បីព្យាយាមបញ្ចប់ការតវ៉ា ។ មេដឹកនាំបាតុករ០៣នាក់ត្រូវបានចាប់ខ្លួន ហើយបើគិតចាប់តាំងពីសប្តាហ៍មុនមក អាជ្ញាធរបានចាប់ខ្លួនបាតុករសរុបប្រហែល៤០នាក់ហើយ ៕


អត្ថបទទាក់ទង