ព័ត៌មានទាន់ហេតុការណ៍
 1. សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ  2. ក្រសួងអប់រំប្រកាសបើកឲ្យដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាទៅ  3. គ.ជ.ប ៖ សេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០  4. ដោយសារជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ ផលស្រូវលើកទី២ របស់ពលរដ្ឋ នៅតំបន់មេទឹកពោធិ៍តាត្រេស ស្រុកបាធាយ លើផ្ទៃដី ២៦៩,៥ហិកតា  5. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង

បាតុកម្មនៅថៃត្រូវបានប្រកាសបញ្ចប់ ក្រោយនគរបាលបាញ់ទឹកបង្ក្រាប
ថ្ងៃ សៅរ៏ ទី ១៧ ខែ តុលា ឆ្នាំ ២០២០

ទីភ្នាក់ងារសារព័ត៌មាន Channelnewsasia បានចេញផ្សាយ នាថ្ងៃទី១៧ តុលា ២០២០ ថា មេដឹកនាំក្រុមបាតុករនៅទីក្រុងបាងកកបានប្រកាស «បញ្ចប់បាតុកម្ម» បន្ទាប់ពីបានមើលឃើញកងកម្លាំងប៉ូលិស ប្រើប្រាស់កាណុងបាញ់ទឹក បង្ក្រាបលើក្រុមបាតុករដែលជានិស្សិត និងយុវវ័យ ខណៈលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា លោកនឹងមិនចុះចេញពីតំណែងជាដាច់ខាត។
ក្រុមបាតុករបានទទួលសារ ពីថ្នាក់ដឹកនាំចលនាបាតុកម្មរបស់ពួកគេ កាលពីយប់ថ្ងៃសុក្រថា «បញ្ចប់បាតុកម្ម»។ សារនេះបានកើតមានឡើងក្រោយពីក្រុមនិស្សិត និងប្រជាជនថៃ ដែលបានចូលរួមនៅក្នុងចលនាបាតុកម្ម ត្រូវបានកងកម្លាំងប៉ូលិសប្រើប្រាស់ខែល, ដំបង និងកាណុងបាញ់ទឹក ដើម្បីបំបែកការប្រមូលផ្តុំគ្នានៅដងវិធី រ៉ាឆាប្រាសុង (Ratchaprasong) ដ៏មមាញឹកនៅកណ្តាលទីក្រុងបាងកក ដែលបានបំពានបំរាម ឬការប្រកាសអាសន្នឈានចូលថ្ងៃទី ២ សម្រាប់យប់ថ្ងៃសុក្រម្សិលមិញនេះ។
ប៉ូលិសថៃត្រូវបានគេមើលឃើញថា បានប្រើធម៌ក្តៅជាលើកដំបូង ក្នុងគោលដៅបញ្ឈប់ការធ្វើបាតុកម្ម ដែលបានអូសបន្លាយដ៏រ៉ុារ៉ៃរយៈពេលជាង ៣ខែមកហើយ។ ក្រុមបាតុករបានទាមទារឲ្យលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឲ្យដូចដើមវិញ ព្រោះរដ្ឋធម្មនុញ្ញបច្ចុប្បន្ននេះ (ដែលត្រូវបានធ្វើវិសោធនកម្មកាលពីឆ្នាំ២០១៧) បានផ្តល់អំណាច ជ្រុលហួសហេតុពេកដល់ព្រះមហាក្សត្រ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា តើការប្រកាសបញ្ចប់បាតុកម្មខាងលើនេះ គឺជារឿងអចិន្ត្រៃយ៍ ឬមួយក៏ជាការត្រៀមរកយុទ្ធសាស្ត្រថ្មី ដើម្បីបន្តធ្វើបាតុកម្មទៀតនោះឡើយ។

 

 


អត្ថបទទាក់ទង