ព័ត៌មានទាន់ហេតុការណ៍
 1. សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ  2. ក្រសួងអប់រំប្រកាសបើកឲ្យដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាទៅ  3. គ.ជ.ប ៖ សេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០  4. ដោយសារជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ ផលស្រូវលើកទី២ របស់ពលរដ្ឋ នៅតំបន់មេទឹកពោធិ៍តាត្រេស ស្រុកបាធាយ លើផ្ទៃដី ២៦៩,៥ហិកតា  5. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង

ក្រុមហ៊ុន សាមសុង រំពឹងថា ប្រាក់ចំណេញរបស់ខ្លួននឹងកើន៥៨ភាគរយ ដោយសារកំណើននៃការលក់ស្មាតហ្វូននៅត្រីមាសទី៣ឆ្នាំ២០២០នេះ
ថ្ងៃ សុក្រ ទី ១៦ ខែ តុលា ឆ្នាំ ២០២០

កូរ៉េខាងត្បូង៖ ក្រុមហ៊ុន សាមសុង អេឡិចត្រូនិច បានឱ្យដឹងនាពេលថ្មីៗថា ប្រាក់ចំណេញប្រតិបត្តិការសម្រាប់ត្រីមាសទី៣ឆ្នាំ២០២០នេះរបស់ខ្លួន ទំនងជានឹងកើន៥៨ភាគរយ ដោយ សារតែកំណើននៃការលក់ដាច់ស្មាតហ្វូន បូករួមជាមួយការលក់សម្ភារៈអេឡិចត្រូនិចផ្សេងៗទៀតរបស់ខ្លួន ទោះបីជាមានភាពអន់ខ្សោយនៃទីផ្សារបន្ទះឈីបអង្គចងចាំ (Memory Chip) នេះបើតាមសារព័ត៌មាន CGTN ។

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់កូរ៉េខាងត្បូងមួយនេះបានឱ្យដឹងទៀតថា ប្រាក់ចំណេញប្រតិ បត្តិការរបស់ក្រុមហ៊ុនសម្រាប់ត្រីមាសទី៣ឆ្នាំ២០២០នេះ គិតត្រឹមដំណាច់ខែកញ្ញាកន្លងទៅ ទំនងជានឹងទទួលបានរហូតដល់១២.៣ទ្រីលានវ៉ុន ឬស្មើនឹង១០.៦៣ពាន់លានដុល្លារ ខណៈកន្លងមក ក្រុមហ៊ុនវិភាគទិន្នន័យទីផ្សារហិរញ្ញវត្ថុដ៏ល្បី Refinitiv បានព្យាករណ៍ថា ប្រាក់ចំណេញរបស់សាមសុងអាចទទួលបានត្រឹម១០.៥ទ្រីលានវ៉ុន ។

ដោយឡែកសម្រាប់ប្រាក់ចំណូលវិញ សាមសុងបានឲ្យដឹងដែរថា ទំនងជានឹងកើន៦.៥ភាគរយ ពោលគឺកើនដល់៦៦ទ្រីលានវ៉ុន ឬស្មើនឹង៥៧ពាន់លានដុល្លារ បើធៀបនឹងត្រីមាសដូចគ្នាឆ្នាំ២០១៩ ខណៈក្រុមហ៊ុននេះត្រូវគេរំពឹងថា នឹងចេញរបាយការណ៍លម្អិតពាក់ព័ន្ធហិរញ្ញវត្ថុរបស់ខ្លួននៅក្នុងខែតុលា ឆ្នាំ២០២០នេះ ៕


អត្ថបទទាក់ទង