ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

ធនាគារពិភពលោក World Bank ព្យាករណ៍ថា វិបត្តិ Covid-19 អាចនឹងធ្វើឱ្យមនុស្ស១៥០លាននាក់ធ្លាក់ក្នុងភាពក្រីក្រខ្លាំងបំផុតនៅចុងឆ្នាំ២០២១ខាងមុខ
ថ្ងៃ សុក្រ ទី ១៦ ខែ តុលា ឆ្នាំ ២០២០

បរទេស៖ ធនាគារពិភពលោក World Bank បានលើកឡើងនាពេលថ្មីៗថា វិបត្តិ Covid-19 អាចនឹងជំរុញឱ្យមនុស្សចំនួន១៥០លាននាក់ឱ្យធ្លាក់ក្នុងភាពក្រីក្រខ្លាំងបំផុតនៅចុងឆ្នាំ ២០២១ខាងមុខ ដោយបំផ្លាញវឌ្ឍនភាពរយៈពេលជាង៣ឆ្នាំក្នុងការកាត់បន្ថយភាពក្រីក្រ ។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីភាពក្រីក្រ និង វិបុលភាព ធនាគារពិភពលោកដែលជាអ្នកផ្តល់ប្រាក់កម្ចីអភិវឌ្ឍន៍ពហុភាគីនេះបានបញ្ជាក់ថា មនុស្ស៨៨លាននាក់ថែមទៀតទៅ១១៥លាននាក់នឹងធ្លាក់ក្នុងភាពក្រីក្រខ្លាំង ដោយរស់នៅពឹងផ្អែកលើប្រាក់ចំណូលតិចជាង១ចុច៩០ដុល្លារក្នុងមួយថ្ងៃនៅឆ្នាំ ២០២០ ។

របាយការណ៍នេះបន្ថែមថា ចំនួននេះ អាចនឹងកើនឡើងដល់១១១លាននាក់ទៅដល់១៥០លាននាក់នៅចុងឆ្នាំ២០២១ខាងមុខ ។
នោះមានន័យថា ៩.១ទៅ៩.៤ភាគរយនៃចំនួនប្រជាជនពិភពលោកនឹងរស់នៅក្រោមបន្ទាត់ក្រីក្រខ្លាំងនៅឆ្នាំនេះ គឺប្រហែល៩,២ភាគរយដូចគ្នានឹងឆ្នាំ២០១៧ ហើយភាគរយនៃភាពក្រីក្រកើនឡើងខ្លាំងជាលើកដំបូងក្នុងរយៈពេលប្រហែល២០ឆ្នាំមកនេះ ។

របាយការណ៍ខាងលើនេះបានបន្ថែមទៀតថា ដោយគ្មានសកម្មភាពគោលនយោបាយវែងឆ្ងាយ និងឆាប់រហ័សនោះ គោលដៅនៃការកាត់អត្រាភាពក្រីក្រមកនៅត្រឹម៣ភាគរយនៅឆ្នាំ២០៣០ គឺពិបាកនឹងសម្រេចបានណាស់ ៕


អត្ថបទទាក់ទង