ព័ត៌មានទាន់ហេតុការណ៍
 1. សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ  2. ក្រសួងអប់រំប្រកាសបើកឲ្យដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាទៅ  3. គ.ជ.ប ៖ សេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០  4. ដោយសារជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ ផលស្រូវលើកទី២ របស់ពលរដ្ឋ នៅតំបន់មេទឹកពោធិ៍តាត្រេស ស្រុកបាធាយ លើផ្ទៃដី ២៦៩,៥ហិកតា  5. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង

មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជម្ងឺឆ្លងអាមេរិកព្យាករណ៍ថា អ្នកជំងឺស្លាប់ដោយសារ COVID-19 អាចនឹងកើនដល់២៤ម៉ឺននាក់នៅដើមខែវិច្ឆិកា
ថ្ងៃ សុក្រ ទី ១៦ ខែ តុលា ឆ្នាំ ២០២០

អាមេរិក៖ ការព្យាករណ៍ថ្មីមួយដែលចេញដោយមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជម្ងឺឆ្លងអាមេរិក CDC បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនអ្នកជម្ងឺស្លាប់ដោយសារតែវីរុស Covid-19 ទំនងជានឹងកើនឡើងដល់២៤ម៉ឺននាក់នៅក្នុងសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី០៧ ខែវិច្ឆិកាខាងមុខ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ។

ការព្យាករណ៍របស់ CDC បានឱ្យដឹងទៀតថា ករណីស្លាប់ថ្មីៗដោយសារ Covid-19 ចន្លោះពី៣ពាន់៤រយនាក់ទៅ៧ពាន់១រយនាក់ អាចនឹងត្រូវបានគេរាយការណ៍ក្នុងអំឡុងថ្ងៃចុងសប្តាហ៍ទី០៧ខែវិច្ឆិកា ខណៈដែលចំនួនសរុបនៃអ្នកស្លាប់ចន្លោះ ពី២២ម៉ឺន៩ពាន់នាក់ដល់២៤ម៉ឺននាក់ ក៏ទំនងជាត្រូវបានគេរាយការណ៍ក្នុងអំឡុងខែដូចគ្នានេះផងដែរ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកានេះ នៅទូទាំងសហរដ្ឋអាមេរិកមានចំនួនអ្នកឆ្លងជម្ងឺ Covid-19 សរុបចំនួន៨លាន២១ម៉ឺន៤ពាន់៨០៣នាក់ ស្លាប់ចំនួន២២ម៉ឺន២ពាន់៦៩៨នាក់ និងជាសះស្បើយចំនួន៥លាន៣១ម៉ឺន១ពាន់៨៤៩នាក់ នេះបើតាមសារព័ត៌មាន Worldometers ៕


អត្ថបទទាក់ទង