ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

លោកស្រីប្រធានគណៈកម្មការអឺរ៉ុបកំពុងឆ្លងកាត់ការធ្វើចត្តាឡីស័កជាលើកទី២ បន្ទាប់ពីជួបអ្នកជំងឺកូវីដ-១៩
ថ្ងៃ សុក្រ ទី ១៦ ខែ តុលា ឆ្នាំ ២០២០

ប៊ែលហ្ស៊ិក៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អៀស៊ូឡា ហ្វុនឌែរ ឡេយិនបានបង្ហោះសារនៅលើបណ្តាញ Twitter ថា លោកស្រីបានចាប់ផ្តើមធ្វើចត្តាឡីស័កជាលើកទី២ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមិត្តរួមការងារម្នាក់ត្រូវបានធ្វើតេស្តវិជ្ជមានជម្ងឺ COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ។

ប្រធានគណៈកម្មការអឺរ៉ុបរូបនេះបាននិយាយនៅលើ Twitter ថា ខ្ញុំធ្លាប់បានអះអាងថា សមាជិកម្នាក់នៃមន្រ្តីការិយាល័យរបស់ខ្ញុំបានធ្វើតេស្តវិជ្ជមាន COVID-19 នៅក្នុងព្រឹកនេះ ។ លោកស្រីបន្ថែមថា ខ្លួនខ្ញុំផ្ទាល់បានធ្វើតេស្តអវិជ្ជមាន តែទោះយ៉ាងណា ជាការប្រុងប្រយ័ត្ននោះ ខ្ញុំនឹងចាកចេញពីក្រុមប្រឹក្សាអឺរ៉ុបភ្លាមៗ ដើម្បីទៅធ្វើចត្តាឡីស័ក ។

នេះគឺជាការធ្វើចត្តាឡីស័កក្នុងរយៈពេល១៤ថ្ងៃជាលើកទី២ហើយរបស់លោកស្រី អៀស៊ូឡា ហ្វុនឌែរ ឡេយិន បន្ទាប់ពីការស្ថិតនៅដាច់ដោយឡែកពីអ្នកដទៃលើកដំបូងធ្វើឡើងកាលពីថ្ងៃទី០៥ ខែតុលាកន្លងទៅនេះ បន្ទាប់ពីលោកស្រីបានប្រាស្រ័យទាក់ទងជាមួយអ្នកជម្ងឺ Covid-19 ម្នាក់ អំឡុងដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ប្រទេសព័រទុយហ្កាល់ ៕


អត្ថបទទាក់ទង