ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

ការសិក្សាស្រាវជ្រាវរបស់អង្គការ WHO បង្ហាញថា ថ្នាំ រ៉េមដេស៊ីវា ទំនងជាមិនអាចព្យាបាលជម្ងឺ Covid-19 រហ័សជាងថ្នាំដទៃឡើយ
ថ្ងៃ សុក្រ ទី ១៦ ខែ តុលា ឆ្នាំ ២០២០

អាមេរិក៖ ថ្នាំ រ៉េមដេស៊ីវា របស់ក្រុមហ៊ុនអាមេរិក ជីលីដ មិនអាចកាត់បន្ថយរយៈពេលនៃព្យាបាលអ្នកជំងឺក្នុងមន្ទីរពេទ្យ ឬក៏បង្កើនឱកាសខ្ពស់ក្នុងការរក្សាជីវិតអ្នកជំងឺ COVID-19 ជាងថ្នាំព្យាបាលដទៃៗទៀតនោះឡើយ នេះបើតាមការសិក្សាស្រាវជ្រាវថ្មីមួយរបស់អង្គការសុខភាពពិភពលោក WHO ចេញផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ។

ការអះអាងរបស់អង្គការ WHO ពេលនេះ គឺផ្ទុយនឹងការលើកឡើងរបស់លោក ដូណាល់ ត្រាំ និងវេជ្ជបណ្ឌិតប្រចាំខ្លួនលោកផងដែរ ខណៈប្រធានាធិបតីរូបនេះត្រូវបានគេមើលឃើញថា បានជាសះស្បើយពី COVID-19 វិញ ដោយប្រើពេលមិនដល់មួយសប្តាហ៍ បន្ទាប់ពីឆ្លងវីរុសនេះកាលពីដើមខែតុលា ។

សូមបញ្ជាក់ថា លទ្ធផលក្រោយការសិក្សាខាងលើរបស់អង្គការ WHO បានមកពីការធ្វើតេស្ដ និងវាយតម្លៃលើផលប៉ះពាល់នៃថ្នាំចំនួន០៤ប្រភេទ ក្នុងនោះរួមមាន រ៉េមដេស៊ីវា, អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន, ថ្នាំប្រឆាំងវីរុស HIV និងថ្នាំ អ៊ីនធើហ្វែរ៉ូន ។ ការធ្វើតេស្ដនេះធ្វើឡើងលើអ្នកជំងឺជាមនុស្សពេញវ័យចំនួន១ម៉ឺន១ពាន់២៦៦នាក់នៅក្នុងប្រទេសចំនួន ៣៣ ៕


អត្ថបទទាក់ទង