ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

IMF៖ វៀតណាមក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៤ ប្រចាំអាស៊ីអាគ្នេយ៍
ថ្ងៃ សុក្រ ទី ១៦ ខែ តុលា ឆ្នាំ ២០២០

មូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF បានបង្ហាញរបាយការណ៍ អំឡុងវេទិការសេដ្ឋកិច្ចពិភពលោក ថ្មីៗនេះថា ផលិតផលសរុបក្នុងស្រុករបស់វៀតណាម ឬ GDP នឹងកើនដល់៣៤០.៦ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០នេះ ធ្វើឲ្យវៀតណាមក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៤ ប្រចាំនៅអាស៊ីអាគ្នេយ៍។

របាយការណ៍ដែលត្រូវបានទីភ្នាក់ងារសារព័ត៌មានវៀតណាម vietnamnews ចេញផ្សាយ នៅថ្ងៃទី១៦ តុលានេះ បានឲ្យដឹងថា វៀតណាមគឺជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលត្រូវបានគេព្យាករណ៍ថា មានកំណើនសេដ្ឋកិច្ច នៅឆ្នាំ២០២០ ពោលនឹងមាន ១.៦ភាគរយ ហើយនឹងកើនដល់៦.៧ភាគរយ នៅត្រឹមឆ្នាំ២០២១។

IMF បានព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនឹងឈរលើចំណាត់ថ្នាក់លេខ៤ នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០២០នេះ លើសសិង្ហបុរី និងម៉ាឡេស៊ី ជាពិសេស GDP របស់វៀតណាមត្រូវបានប៉ាន់ប្រមាណថា នឹងឈានដល់៣៤០.៦ពាន់លានដុល្លារអាមេរិក ខណៈដែលសិង្ហបុរីមាន៣៣៧.៥ពាន់លាន ហើយម៉ាឡេស៊ី ៣៣៦.៣ពាន់លាន។ ក្នុងតំបន់អាស៊ីអាគ្នេយ៍នេះដែរ សម្រាប់ប្រទេសមាន GDP ច្រើនជាងគេគឺឥណ្ឌូនេស៊ី ជាមួយនឹងទំហំ ១.០៨៨ទ្រីលានដុល្លារអាមេរិក បន្ទាប់មកគឺថៃ ៥០៩.២ពាន់លានដុល្លារអាមេរិក និងទី៣ គឺហ្វីលីពីន ៣៦៧.៤ពាន់លានដុល្លារ៕


អត្ថបទទាក់ទង