ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

ថៃ៖ បាតុករ១ម៉ឺននាក់ស្រែកទាមទារឲ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង
ថ្ងៃ សុក្រ ទី ១៦ ខែ តុលា ឆ្នាំ ២០២០

បើទោះបីជារាជរដ្ឋាភិបាលបានប្រកាសដាក់ចេញពីវិធានការបន្ទាន់ហាមប្រាមការជួបជុំមនុស្សចាប់ពី៥នាក់ឡើងទៅក៏ដោយ ក៏ក្រុមសកម្មជនប្រមាណ១ម៉ឺននាក់នៅប្រទេសថៃ បានធ្វើការប្រមូលផ្តុំគ្នាធ្វើបាតុកម្ម កាលពីម្សិលមិញ ដោយស្រែកទាមទារឲ្យនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង។

ពួកបាតុករដែលបង្ហាញពីអារម្មណ៍ខឹងសម្បារ បាននាំគ្នាដើរនៅតាមដងផ្លូវ ស្ថិតក្នុងរាជធានីបាងកក មិនពេញចិត្តចំពោះនាយករដ្ឋមន្ត្រី ហើយក្រៅពីស្រែកឲ្យលោកចុះចេញ ពួកគេក៏បានស្រែកទាមទារឲ្យដោះលែងគ្នីគ្នាផងដែរ។

បាតុករម្នាក់ឈ្មោះ Panupong បាននិយាយថា «អ្នកឯងបានរុញច្រានពួកយើងទៅគៀន ដូចសត្វឆ្កែ ហើយពួកយើងប្រឆាំងតបតវិញ ពួកយើងនឹងខាំវិញ ខាំមិនលែង»។
បាតុកម្មបានបន្តរហូតដល់ពេលយប់ ដោយឃើញពន្លឺទូរស័ព្ទរបស់ពួកសកម្មជន លើគ្រវីនៅទីតាំងជួបជុំគ្នា ហើយពួកបាតុករនឹងបន្តធ្វើទៀត នៅថ្ងៃសុក្រ ទី១៦ តុលា នេះ បើទោះបីជាមានការគំរាមពីការចាប់ខ្លួនពីសំណាក់នគរបាលក៏ដោយ៕


អត្ថបទទាក់ទង