ព័ត៌មានទាន់ហេតុការណ៍
 1. សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ  2. ក្រសួងអប់រំប្រកាសបើកឲ្យដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាទៅ  3. គ.ជ.ប ៖ សេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០  4. ដោយសារជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ ផលស្រូវលើកទី២ របស់ពលរដ្ឋ នៅតំបន់មេទឹកពោធិ៍តាត្រេស ស្រុកបាធាយ លើផ្ទៃដី ២៦៩,៥ហិកតា  5. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង

ក្រុមហ៊ុន Twitter បិទគណនីយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ ដោយចោទថា បានប្រព្រឹត្តិខុសច្បាប់របស់ខ្លួន
ថ្ងៃ សុក្រ ទី ១៦ ខែ តុលា ឆ្នាំ ២០២០

អាមេរិក៖ គណនីយុទ្ធនាការឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានក្រុមហ៊ុន Twitter បិទនៅថ្ងៃព្រហស្បតិ៍នេះ ដែលធ្វើឱ្យមានការខឹងសម្បារពីសំណាក់សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ដែលបានចោទប្រកាន់ក្រុមហ៊ុនបណ្តាញសង្គមនេះថា បានធ្វើដូចជាសមត្ថកិច្ច ហើយប្តេជ្ញាថា នឹងធ្វើឱ្យ Twitter ទទួលខុសត្រូវរឿងនេះ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ។

ប្រភពបានឱ្យដឹងថា គណនី @TeamTrump ត្រូវបាន Twitter បិទភ្លាមៗ បន្ទាប់ពីបង្ហោះសារពាក់ព័ន្ធនឹងព័ត៌មាននៃការធ្វើជំនួញរបស់កូនប្រុសលោក ចូ បៃដិន ដែលបានចេញផ្សាយដោយសារព័ត៌មាន New York Post ដែលសកម្មភាពនេះ ត្រូវបាន Twitter ចេញសេចក្ដីប្រកាស និងច្បាប់កំណត់តាំងពីឆ្នាំ២០១៩ ដែលមិនអនុញ្ញាតឱ្យមានការឃោសនាបោះឆ្នោតនៅលើបណ្ដាញសង្គម ។

បន្ទាប់ពីមានការបង្ហោះសារខាងលើនេះ អ្នកនាំពាក្យរបស់លោក ចូ បៃដិន បានទាមទារឱ្យបណ្ដាញសង្គម Twitter ទទួលខុសត្រូវ ប៉ុន្តែក្រុមហ៊ុនបណ្តាញសង្គមនេះឆ្លើយបតវិញថា ខ្លួនមានសិទ្ធិត្រឹមតែបិទគណនីនោះចោលប៉ុណ្ណោះ ចំណែករឿងផ្សេងទៀតមិនអាចធ្វើបាននោះទេ ៕


អត្ថបទទាក់ទង