ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

អ្នកវិទ្យាសាស្ត្រចិននិយាយថា វ៉ាក់សាំងពិសោធន៍របស់ខ្លួនមានសុវត្ថិភាព និងបង្កើតការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំ
ថ្ងៃ សុក្រ ទី ១៦ ខែ តុលា ឆ្នាំ ២០២០

ចិន៖ ក្តីសង្ឃឹមថា នឹងទទួលបានវ៉ាក់សាំង Covid-19 កាន់តែត្រូវបានបង្កើនជាថ្មីម្តងទៀតនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោយវ៉ាក់សាំងពិសោធន៍របស់ចិនត្រូវបានរកឃើញថា មានសុវត្ថិភាព និងផលិតនូវការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ។

រាល់អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានចាក់វ៉ាក់សាំងពីរដងរបស់ក្រុមហ៊ុនរដ្ឋ Sinopharm បានបង្កើតអង្គបដិប្រាណប្រឆាំងនឹងវីរុស SARS-CoV-2 ដែលជាវីរុសបង្កជាជំងឺ Covid-19 ។ មនុស្សពេញវ័យជាង៦០០នាក់បានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុននេះឈ្មោះថា BBIBP ហើយគ្មាននរណាម្នាក់រងប្រតិកម្មនោះទេ ។ ផលប៉ះពាល់ទូទៅបំផុត ដែលរាយការណ៍ដោយអ្នកស្ម័គ្រចិត្តចំនួន១ភាគ៤ គឺឈឺចាប់ត្រង់ចំណុចចាក់ម្ជុល ។

តាមទ្រឹស្តីនេះអាចការពារពួកគេពីការឆ្លងវីរុសម្តងទៀតនាពេលអនាគត ឬយ៉ាងហោចណាស់ការពារពួកគេពីការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ។ ប៉ុន្តែវ៉ាក់សាំងនេះមិនទាន់ត្រូវបានបញ្ជាក់ដោយអ្នកវិទ្យាសាស្ត្រនៅឡើយទេ ព្រោះពួកវាគ្រាន់តែចាក់ឱ្យអ្នកចូលរួមតិចជាង១.០០០នាក់ប៉ុណ្ណោះ ៕


អត្ថបទទាក់ទង