ព័ត៌មានទាន់ហេតុការណ៍
 1. សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ  2. ក្រសួងអប់រំប្រកាសបើកឲ្យដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាទៅ  3. គ.ជ.ប ៖ សេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០  4. ដោយសារជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ ផលស្រូវលើកទី២ របស់ពលរដ្ឋ នៅតំបន់មេទឹកពោធិ៍តាត្រេស ស្រុកបាធាយ លើផ្ទៃដី ២៦៩,៥ហិកតា  5. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង

ឥណ្ឌូនេស៊ីវ៉ាដាច់ហ្វីលីពីន ក្លាយជាប្រទេសមានករណីឆ្លងជម្ងឺ COVID-19 ខ្ពស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍
ថ្ងៃ សុក្រ ទី ១៦ ខែ តុលា ឆ្នាំ ២០២០

ឥណ្ឌូនេស៊ី៖ ឥណ្ឌូនេស៊ីនៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ថ្មីៗចំនួន៤ពាន់៤១១ករណីបន្ថែមទៀត ខណៈតួលេខនេះ បានធ្វើឱ្យឥណ្ឌូនេស៊ីបានវ៉ាដាច់ហ្វីលីពីនដោយក្លាយជាប្រទេសមានករណីឆ្លងជម្ងឺ COVID-19 ខ្ពស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ បើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ។

ជាមួយនឹងករណីឆ្លងថ្មីៗចំនួន៤ពាន់៤១១នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ឥណ្ឌូនេស៊ីដែលមានចំនួនប្រជាជនច្រើនបំផុតទី៤នៅលើពិភពលោកនេះ មានករណីឆ្លងវីរុសកើនឡើងដល់៣៤ម៉ឺន៩ពាន់១៦០ករណីហើយ គិតត្រឹមថ្ងៃព្រហ ស្បតិ៍នេះ ដែលជាចំនួនខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ។ ឥណ្ឌូនេស៊ីក៏មានអ្នកស្លាប់ ចំនួន១ម៉ឺន២ពាន់២៦៨នាក់ផងដែរ ដែលវាជាចំនួនខ្ពស់បំផុតក្នុងតំបន់នេះ។

ដោយឡែកសម្រាប់ប្រទេសហ្វីលីពីនវិញ គិតត្រឹមថ្ងៃថ្ងៃព្រហស្បតិ៍ដូចគ្នានេះ ក៏បានរាយការណ៍ករណីឆ្លងថ្មីៗចំនួន២ពាន់២៦១ករណីផងដែរ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដែលនាំឱ្យកើនឡើងករណីឆ្លងដល់៣៤ម៉ឺន៨ពាន់៦៩៨ករណី និងមានអ្នកស្លាប់ដោយវីរុសនេះចំនួន៦ពាន់៤៩៧នាក់ ៕


អត្ថបទទាក់ទង