ព័ត៌មានទាន់ហេតុការណ៍
 1. សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ  2. ក្រសួងអប់រំប្រកាសបើកឲ្យដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាទៅ  3. គ.ជ.ប ៖ សេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០  4. ដោយសារជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ ផលស្រូវលើកទី២ របស់ពលរដ្ឋ នៅតំបន់មេទឹកពោធិ៍តាត្រេស ស្រុកបាធាយ លើផ្ទៃដី ២៦៩,៥ហិកតា  5. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង

សហរដ្ឋអាមេរិកអះអាងថា ខ្លួននឹងសងសឹកវិញបើសិនសហភាពអឺរ៉ុបអនុម័តការដំឡើងពន្ធ ក្នុងវិវាទពាក់ព័ន្ធក្រុមហ៊ុនផលិតយន្តហោះ
ថ្ងៃ ព្រហស្បតិ៍ ទី ១៥ ខែ តុលា ឆ្នាំ ២០២០

អាមេរិក៖ ទីក្រុងវ៉ាស៊ីនតោនបានគំរាមធ្វើការឆ្លើយតបវិញ ប្រសិនបើសហភាពអឺរ៉ុបអនុញ្ញាតឱ្យដំឡើងពន្ធលើទំនិញជិត៤ពាន់លានដុល្លារ ដែលនាំចូលមកពីសហរដ្ឋអាមេរិក នៅក្នុងជម្លោះអូសបន្លាយមួយដែលពាក់ព័ន្ធនឹងការផ្តល់ជំនួយហិរញ្ញវត្ថុដោយខុសច្បាប់ ពីសំណាក់រដ្ឋាភិបាលអាមេរិកឲ្យទៅក្រុមហ៊ុនផលិតយន្តហោះ Boeing នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ។

ការព្រមានរបស់សហរដ្ឋអាមេរិកខាងលើនេះបានកើតមានឡើងបន្ទាប់ពីអង្គការពាណិជ្ជកម្មពិភពលោក WTO បានសម្រេចឲ្យសហភាពអឺរ៉ុបអាចដំឡើងពន្ធកម្រិតធ្ងន់ទៅលើទំនិញ ដែលនាំចូលមកពីសហរដ្ឋអាមេរិក ។ ហើយក្រោយទទួលបានការអនុញ្ញាតនោះ អឺរ៉ុបនឹងត្រូវកំណត់ពេលវេលាដែលត្រូវអនុវត្តការដំឡើងពន្ធលើទំនិញរបស់អាមេរិក ។ វិវាទរវាងអាមេរិក និងអឺរ៉ុបជុំវិញបញ្ហានេះ ចាប់ផ្តើមឡើងដំបូងកាលពីឆ្នាំ២០០៤ ជាឆ្នាំក្រោយពេលដែល Airbus បានវ៉ាដាច់គូប្រជែងអាមេរិករបស់ខ្លួនគឺ Boeing ជាលើកទីមួយ បើគិតអំពីចំនួនយន្តហោះប្រគល់ឲ្យដល់ដៃអតិថិជន ។

បន្ទាប់ពីសម្រេចបានកិច្ចព្រមព្រៀងជាមួយអឺរ៉ុបកាលពីឆ្នាំ១៩៩២ អាមេរិកបានបើកសំណុំរឿងមួយប្រឆាំងនឹងការផ្តល់ហិរញ្ញវត្ថុពីសំណាក់អឺរ៉ុបឲ្យទៅ Airbus ដែលកើតឡើងតាំងពីទសវត្សរ៍ឆ្នាំ១៩៧០មកម្ល៉េះ ដោយដំបូងឡើយខាងអាមេរិកអះអាងថា ថវិកា២២ពាន់លានដុល្លារត្រូវបានផ្តល់ឲ្យដោយមិនស្របច្បាប់ទៅកាន់ Airbus ។ ប៉ុន្មានខែក្រោយមក អឺរ៉ុបក៏បានចេញសំណុំរឿងប្រឆាំងអាមេរិកវិញ ដោយពីដំបូងឡើយអះអាងថា ជំនួយហិរញ្ញវត្ថុ២៣ពាន់លានដុល្លារត្រូវបានផ្តល់ឲ្យ Boeing ដោយខុសច្បាប់ ៕


អត្ថបទទាក់ទង