ព័ត៌មានទាន់ហេតុការណ៍
 1. សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ  2. ក្រសួងអប់រំប្រកាសបើកឲ្យដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាទៅ  3. គ.ជ.ប ៖ សេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០  4. ដោយសារជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ ផលស្រូវលើកទី២ របស់ពលរដ្ឋ នៅតំបន់មេទឹកពោធិ៍តាត្រេស ស្រុកបាធាយ លើផ្ទៃដី ២៦៩,៥ហិកតា  5. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង

ប្រធានាធិបតីបារាំងដាក់បំរាមគោចរពេលយប់នៅទីក្រុងប៉ារីស និងទីក្រុងចំនួន០៨ផ្សេងទៀត ដើម្បីទប់ស្កាត់ COVID-19
ថ្ងៃ ព្រហស្បតិ៍ ទី ១៥ ខែ តុលា ឆ្នាំ ២០២០

បារាំង៖ ប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង នៅថ្ងៃពុធនេះបានសម្រេចប្រកាសដាក់ចេញវិធានការបំរាមគោចរពេលយប់ សម្រាប់ទីក្រុងប៉ារីស និងទីក្រុងចំនួន០៨ផ្សេងទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ COVID-19 នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ។

នៅក្នុងបទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍ លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង បាននិយាយថា យើងទទួលស្គាល់ថា វិធានការខាងលើនេះ ពិតជាមានភាពលំបាកណាស់ចំពោះយុវជន ប៉ុន្តែវិបត្តិសុខភាពបានបន្សល់នូវជម្រើសតិចតួចបំផុត ដែលយើងត្រូវតែធ្វើសកម្មភាព... យើងត្រូវទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺ COVID-19 ដោយការអនុវត្តវិធានការនោះ ។

វិធានការនេះនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃសៅរ៍សប្ដាហ៍នេះតទៅ ក្នុងរយៈពេលយ៉ាងហោចណាស់០៤សប្តាហ៍ លើកលែងសម្រាប់តែហេតុផលចាំបាច់ ។ ជុំវិញវិធានការនេះដែរ ប្រសិនបើនរណាម្នាក់ត្រូវបានគេរកឃើញនៅខាងក្រៅ ដោយគ្មានការអនុញ្ញាតពិសេស ក្នុងអំឡុងពេលកំពុងអនុវត្តបំរាមគោចរនេះ នឹងត្រូវប្រឈមនឹងការផាកពិន័យជាទឹកប្រាក់ចំនួន១៥៩ដុល្លារ និងច្រើនជាងនេះ ១០ដងសម្រាប់ជនល្មើសច្រំដែល ៕


អត្ថបទទាក់ទង