ព័ត៌មានទាន់ហេតុការណ៍
 1. សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ  2. ក្រសួងអប់រំប្រកាសបើកឲ្យដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាទៅ  3. គ.ជ.ប ៖ សេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០  4. ដោយសារជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ ផលស្រូវលើកទី២ របស់ពលរដ្ឋ នៅតំបន់មេទឹកពោធិ៍តាត្រេស ស្រុកបាធាយ លើផ្ទៃដី ២៦៩,៥ហិកតា  5. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង

ជប៉ុនបង្ហាញនាវាមុជទឹកឈ្លបការណ៍ថ្មីមានទម្ងន់៣ពាន់តោន ដែលមានឈ្មោះថា តៃហ្គេ ឬ ត្រីបាឡែន
ថ្ងៃ ព្រហស្បតិ៍ ទី ១៥ ខែ តុលា ឆ្នាំ ២០២០

ជប៉ុន៖ ប្រទេសជប៉ុននៅថ្ងៃពុធនេះបានដាក់បង្ហាញនាវាមុជថ្មីរបស់ខ្លួន នៅកន្លែងសាងសង់នាវានៅភាគខាងលិចនៃប្រទេស ។ នេះគឺជានាវាមុជទី២២ របស់ជប៉ុន ដែលគ្រោងនឹងដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ២០២២ខាងមុខ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ។

នាវាមុជទឹកមានឈ្មោះថា តៃហ្គេ ឬត្រីបាឡែននេះ មានទម្ងន់៣០០០តោន ត្រូវបានសាងសង់ដោយក្រុមហ៊ុន មីតស៊ុយប៊ីស៊ី ង៦ ៕ថយបហើយគ្រោងនឹងដាក់ឲ្យដំណើរការក្នុងកងកម្លាំងស្វ័យការពារជើងទឹកជប៉ុននៅខែមីនា ឆ្នាំ២០២២ខាងមុខ ។ នាវាមុជទឹកមួយគ្រឿងនេះ មានប្រវែង៨៤ម៉ែត្រ កម្ពស់៩.១ម៉ែត្រ និងចំណាយថវិកាប្រមាណ៧២០លានដុល្លារ ។ នាវាប្រភេទនេះ មានបំពាក់អាគុយប្រភេទ លីតធាម អាយអន ដែលអាចស្ថិតនៅក្នុងទឹកបានរយៈពេលយូរ ជាងនាវាមុជទឹករបស់ជប៉ុនមុនៗ និងអាចផ្ទុកកងនាវិកបានចំនួន៧០នាក់ ។

សូមបញ្ជាក់ថា ការដាក់បង្ហាញនាវាមុជទឹកជាសាធារណៈបែបនេះ ធ្វើឡើងបន្ទាប់ពីនាវាល្បាតចិន ទើបតែចាកចេញពីតំបន់ ដែលជប៉ុនអះអាងថា ជាដែនទឹករបស់ខ្លួន នៅក្បែរប្រជុំកោះ សិនកាគុ ស្ថិតនៅក្នុងសមុទ្រចិនខាងកើត ។ បច្ចុប្បន្នជប៉ុនបានដាក់ឲ្យដំណើរការនាវាមុជទឹកប្រភេទ អូយ៉ាស៊ីអូ ចំនួន៩គ្រឿង និងនាវាមុជទឹកប្រភេទ ស៊ូយូ ចំនួន១១គ្រឿង ។ នៅឆ្នាំ២០២១ ជប៉ុនគ្រោងដាក់ឲ្យដំណើរការនាវាមុជទឹកប្រភេទ សូយូ មួយគ្រឿងទៀត ៕

 


អត្ថបទទាក់ទង