ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

លោក ស៊ូហ្គា នាយករដ្ឋមន្ត្រីជប៉ុនថ្មីជ្រើសរើសវៀតណាម សម្រាប់ទស្សនកិច្ចក្រៅប្រទេសដំបូង
ថ្ងៃ ព្រហស្បតិ៍ ទី ១៥ ខែ តុលា ឆ្នាំ ២០២០

នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា ប្រហែលជានឹងពិភាក្សាអំពីបញ្ហាជំងឺកូវីដ១៩ អាស៊ាន និងសមុទ្រចិនខាងត្បូង ក្នុងដំណើរទស្សនកិច្ចទៅប្រទេសវៀតណាម នាខែតុលានេះ នេះបើតាមអ្នកជំនាញ ចេញផ្សាយដោយសារព័ត៌មានវៀតណាម vnexpress។

លោក ស៊ូហ្គា ក្នុងវ័យ៧១ឆ្នាំ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន កាលពីខែកញ្ញា ជំនួសតំណែងលោកស៊ីនសូ អាបេ ដែលបានចុះចេញតំណែង ដោយសារតែបញ្ហាសុខភាព។
លោកស៊ូហ្គាក៏បញ្ជាក់កាលពីថ្ងៃអង្គារ៍ថា លោកនឹងធ្វើដំណើរទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូងចាប់តាំងពីលោកបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ហើយបន្ទាប់ពីវៀតណាម លោកនឹងបន្តដំណើរទៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៨ ដល់ ២១ តុលា ។

លោក Nguyen Quoc Cuong អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំជប៉ុនបានលើកឡើងថា «ការសម្រេចចិត្តរបស់លោកស៊ូហ្គាទៅទស្សនកិច្ចផ្លូវការនៅវៀតណាម និងបន្ទាប់មក ឥណ្ឌូនេស៊ីនេះ គឺក្នុងគោលបំណងពីរសំខាន់ ក្នុងនោះ មានដូចជាការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនាពេលអនាគតជាមួយវៀតណាម ក្នុងបរិបទកូវីដ១៩ និង ជជែកពីកិច្ចការអាស៊ានដែរ»៕


អត្ថបទទាក់ទង