ព័ត៌មានទាន់ហេតុការណ៍
 1. សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ  2. ក្រសួងអប់រំប្រកាសបើកឲ្យដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាទៅ  3. គ.ជ.ប ៖ សេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០  4. ដោយសារជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ ផលស្រូវលើកទី២ របស់ពលរដ្ឋ នៅតំបន់មេទឹកពោធិ៍តាត្រេស ស្រុកបាធាយ លើផ្ទៃដី ២៦៩,៥ហិកតា  5. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង

កូនប្រុសពៅរបស់ប្រធានាធិបតីអាមេរិកធ្វើតេស្តវិជ្ជមានជម្ងឺ COVID-19
ថ្ងៃ ព្រហស្បតិ៍ ទី ១៥ ខែ តុលា ឆ្នាំ ២០២០

អាមេរិក៖ លោកជំទាវទី១របស់សហរដ្ឋអាមេរិក លោកស្រី មេឡានៀ ត្រាំ នៅថ្ងៃពុធបញ្ជាក់ថា កូនប្រុសពៅអាយុ១៤ឆ្នាំរបស់គាត់ឈ្មោះ បារ៉ុន បានធ្វើតេស្តរកឃើញវីរុស COVID-19 ប៉ុន្តែមិនមានរោគសញ្ញាអ្វីទេ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ។

ពីដំបូងសេតវិមានបានលើកឡើងថា បារ៉ុនធ្វើតេស្តអវិជ្ជមានជម្ងឺ COVID-19 បន្ទាប់ពីឪពុកម្តាយរបស់គាត់ គឺប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងលោកជំទាវទី១ មេឡានៀ ត្រាំ បានធ្វើតេស្តវិជ្ជមានកាលពីដើមខែតុលានេះ ។

ប៉ុន្តែកាលពីថ្ងៃពុធម្សិលមិញនេះ លោកស្រី មេឡានៀ ត្រាំ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្វើតេស្តជាបន្តបន្ទាប់បានបង្ហាញថា បារ៉ុនក៏បានឆ្លងជម្ងឺ COVID-19 ផងដែរ ៕


អត្ថបទទាក់ទង