ព័ត៌មានទាន់ហេតុការណ៍
 1. សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ  2. ក្រសួងអប់រំប្រកាសបើកឲ្យដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាទៅ  3. គ.ជ.ប ៖ សេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០  4. ដោយសារជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ ផលស្រូវលើកទី២ របស់ពលរដ្ឋ នៅតំបន់មេទឹកពោធិ៍តាត្រេស ស្រុកបាធាយ លើផ្ទៃដី ២៦៩,៥ហិកតា  5. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង

រុស្ស៊ីអនុម័តជាផ្លូវការចំពោះវ៉ាក់សាំង COVID-19 ទី២របស់ខ្លួន
ថ្ងៃ ព្រហស្បតិ៍ ទី ១៥ ខែ តុលា ឆ្នាំ ២០២០

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអបអរសាទរចំពោះអ្នកវិទ្យាសាស្ត្រ ដែលបានអនុម័តលើវ៉ាក់សាំង COVID-19 ថ្មី ដែលអភិវឌ្ឍឡើងដោយវិទ្យាស្ថានស៊ីបេរីវ៉ិចទ័រ និង ដែលបានបញ្ចប់ការសាកល្បងលើមនុស្សនៅដំណាក់កាលដំបូងកាលពីខែមុន នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ។

ស្របពេលជាមួយគ្នានោះដែរ លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងនៅលើកញ្ចក់ទូរ ទស្សន៍ជាតិថា យើងត្រូវបង្កើនការផលិតវ៉ាក់សាំងទីមួយ និងទីពីរ... យើងកំពុងបន្តសហការជាមួយដៃគូបរទេសរបស់យើង ហើយយើងនឹងផ្សព្វផ្សាយវ៉ាក់សាំងទាំងនេះទៅកាន់បរទេស ។

កាលពីខែសីហាកន្លងទៅ រុស្ស៊ីបានក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានអនុញ្ញាតឲ្យប្រើប្រាស់ និងចុះបញ្ជីទទួលស្គាល់ជាផ្លូវការវ៉ាក់សាំង COVID-19 បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្ដលើមនុស្សមិនទាន់គ្រប់២ខែផងនោះ ៕


អត្ថបទទាក់ទង