ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

អវកាសយានិកអាមេរិកម្នាក់ និង រុស្ស៊ីពីរនាក់ធ្វើដំណើរទៅស្ថានីយអវកាសអន្តរជាតិដោយជោគជ័យប្រើពេលតែ៣ម៉ោងប៉ុណ្ណោះ
ថ្ងៃ ព្រហស្បតិ៍ ទី ១៥ ខែ តុលា ឆ្នាំ ២០២០

អាមេរិក៖ ក្រុមអវកាសយានិកអាមេរិកម្នាក់ និងរុស្ស៊ីពីរនាក់បានធ្វើដំណើរដោយជោគជ័យទៅកាន់ស្ថានីយអវកាសអន្តរជាតិជាលើកដំបូង ដោយប្រើប្រាស់យានអវកាសដែលមានល្បឿនលឿន ហើយប្រើពេលតែ៣ម៉ោងប៉ុណ្ណោះ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ។

អវកាសយានិកអាមេរិករបស់ទីភ្នាក់ងារ NASA លោកស្រី Kate Rubins ព្រមទាំងអវកាសយានិករុស្សីលោក Sergey Ryzhikov និងលោក Sergey Kud-Sverchkov មកពីទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានចាកចេញពីស្ថានីយបាញ់បង្ហោះយានអវកាស Baikonur ក្នុងប្រទេសកាហ្សាក់ស្ថាន តាមកម្មវិធីគ្រោងទុកកាលពីថ្ងៃពុធសប្តាហ៍នេះ សម្រាប់បេសកកម្មទៅធ្វើការរយៈពេល៦ខែ នៅលើស្ថានីយយានអវកាសអន្តរជាតិនោះ ។

អវកាសយានិកអាមេរិករបស់ទីភ្នាក់ងារ NASA លោកស្រី Kate Rubins បានអះអាងដែរថា ក្រុមអវកាសយានិកបានធ្វើចត្តាឡីស័កជាច្រើនសប្តាហ៍ក្នុងពេលកន្លងមក ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ១៩ ។ នេះជាលើកទីមួយហើយដែលក្រុមអវកាសយានិកព្យាយាមទៅកាន់ស្ថានីយអវកាសក្នុងរយៈពេលតែ៣ម៉ោងប៉ុណ្ណោះ ដោយក្នុងពេលកន្លងមកពួកគេត្រូវប្រើពេលរហូតដល់៦ម៉ោងឯណោះ៕


អត្ថបទទាក់ទង