ព័ត៌មានទាន់ហេតុការណ៍
 1. សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ  2. ក្រសួងអប់រំប្រកាសបើកឲ្យដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាទៅ  3. គ.ជ.ប ៖ សេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០  4. ដោយសារជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ ផលស្រូវលើកទី២ របស់ពលរដ្ឋ នៅតំបន់មេទឹកពោធិ៍តាត្រេស ស្រុកបាធាយ លើផ្ទៃដី ២៦៩,៥ហិកតា  5. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង

ប្រមុខការទូតអាមេរិកស្នើឱ្យមានការត្រួតពិនិត្យលើជំនួយពីបរទេស ដែលអាចជះឥទ្ធិពលលើគោលនយោបាយក្នុងស្រុក
ថ្ងៃ ពុធ ទី ១៤ ខែ តុលា ឆ្នាំ ២០២០

អាមេរិក៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃអង្គារនេះបានស្នើឱ្យវិទ្យាស្ថានសិក្សាស្រាវជ្រាវមួយមានមូលដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតោន បញ្ចេញរបាយការណ៍ហិរញ្ញវត្ថុដែលខ្លួនទទួលបានពីបរទេស និងព្រមានថា ជំនួយគាំទ្ររបស់ចិន និងរុស្ស៊ីសម្រាប់វិទ្យាស្ថានទាំងនេះ អាចមានឥទ្ធិពលលើគោលនយោ បាយក្នុងស្រុក នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ។

យោងតាមការសិក្សាស្រាវជ្រាវរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ន័រវែសគឺជាម្ចាស់ជំនួយដ៏ធំ ដោយបានផ្ដល់ជំនួយហិរញ្ញវត្ថុ២៧.៧លានដុល្លារពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ សម្រាប់វិទ្យាសា្ថនសិក្សាស្រាវជ្រាវកំពូលៗទាំង៥០ក្នុងសហរដ្ឋអាមេរិក បន្ទាប់មកគឺអង់គ្លេស ប៉ុន្តែការកំណត់គោលដៅគ្រោះថ្នាក់ គឺទំនងជាចង់ផ្តោតតែទៅលើចិន និងរុស្ស៊ី ។

សូមជម្រាបថា សំណើរបស់ប្រមុខការទូតអាមេរិករូបនេះ ធ្វើឡើងក្នុងគ្រាដែលរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងបង្កើនការដាក់សម្ពាធលើចិន តាមរយៈជីករកឬសគល់នៃឥទ្ធិពលរបស់ចិននៅក្នុងសហរដ្ឋអាមេរិក ដោយកាលពីខែសីហាកន្លងទៅ ក្រសួងការបរទេសអាមេរិកបានរឹតបន្តឹងច្បាប់មួយចំនួនប្រឆាំងនឹងវិទ្យាសា្ថនខុងជឺរបស់ចិន ៕


អត្ថបទទាក់ទង