ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

លោក ស៊ី ជិនពីង បានបញ្ជាឱ្យកងម៉ារីនចិនបង្កើនការត្រៀមប្រតិបត្តិការ និងការប្រុងប្រយ័ត្នរបស់ខ្លួនក្នុងគ្រប់កាលៈទេសៈ
ថ្ងៃ ពុធ ទី ១៤ ខែ តុលា ឆ្នាំ ២០២០

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានអំពាវនាវដល់កងម៉ារីនឱ្យបង្កើនការត្រៀមប្រតិបត្តិការ និងការប្រុងប្រយ័ត្នរបស់ខ្លួនក្នុងគ្រប់កាលៈទេសៈ ។ នៅថ្ងៃទី២នៃដំណើរទស្សនកិច្ចនៅខេត្តក្វាងទុង លោក ស៊ី នៅថ្ងៃអង្គារនេះ បានចុះទៅមូលដ្ឋានទ័ពមួយកន្លែងនៅភាគខាងកើតនៃខេត្តនេះ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ។

ថ្លែងនាឱកាសបំពេញទស្សនកិច្ចនោះ ប្រធានាធិបតីចិនរូបនេះ បានសង្កត់ធ្ងន់ថា ទាហានម៉ារីនត្រូវតែទទួលយកនូវការទទួលខុសត្រូវដ៏សំខាន់ ក្នុងការការពារទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសចិន ក៏ដូចជាផលប្រយោជន៍នៅសមុទ្រ និង ផលប្រយោជន៍របស់ចិននៅឯបរទេស ។

ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង ធ្វើឡើងចំពេលមានភាពតានតឹងកាន់ តែខ្លាំងឡើងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និង សហរដ្ឋអាមេរិកជាមួយកោះនេះកាន់តែតឹងតែងឡើងៗ ។ អ្នកនាំពាក្យក្រសួងការបរទេសចិននៅថ្ងៃអង្គារនេះ បានព្រមានថា ទីក្រុងប៉េកាំងនឹងឆ្លើយតបវិញ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនយល់ព្រមលើកិច្ចសន្យាលក់អាវុធទំនើបដល់កោះតៃវ៉ាន់ ៕


អត្ថបទទាក់ទង