ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

កាកបាទក្រហមកម្ពុជា ផ្តល់​ថវិកា ៣០០​លាន​រៀល ដល់​សាខា​កាកបាទក្រហម ប្រចាំខេត្ត​ពោធិ៍សាត់ បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ
ថ្ងៃ ពុធ ទី ១៤ ខែ តុលា ឆ្នាំ ២០២០

​ភ្នំពេញ​៖ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ ក្នុង​គ្រោះទឹកជំនន់ បង្កដោយ​ទឹកភ្លៀង នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បានសម្រេច​ផ្តល់​ថវិកា​របស់​កាកបាទ​ក្រហម​កម្ពុជា ជូន​ដល់​សាខា​កាកបាទក្រហម ប្រចាំខេត្ត ចំនួន ៣ គឺ​ខេត្តពោធិ៍សាត់ បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​។ ក្នុង​មួយ​ខេត្តៗ ទទួលបាន ១០០​លាន​រៀល ដើម្បី​ទិញ​ស្បៀង ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​។ នេះ​បើតាម​លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា​។​

​ថវិកា ១០០ លាន​រៀល សម្រាប់​ខេត្ត​និ​មួយៗ សម្រាប់​ទិញ​ស្បៀង ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​ទឹកជំនន់ នាពេលនេះ រួមមាន​៖ អង្ករ មី ត្រីខ និង ទឹកស៊ីអ៊ីវ​។​

​លោកជំទាវ ម៉ែន នារី​សោ​ភ័គ បន្តថា កាកបាទក្រហមកម្ពុជា បាន​ចាត់​មន្ត្រី​ពី​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហម នៅ​រាជធានី​ភ្នំពេញ ចុះ​ធ្វើការ​ជាមួយ​មន្ត្រី​កាកបាទក្រហម ប្រចាំខេត្ត​ពោធិ៍សាត់ និង​ខេត្តបន្ទាយមានជ័យ​។ ដោយឡែក សម្រាប់​ខេត្តបាត់ដំបង ប្រគល់​ភារកិច្ច​ជូន​លោក ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម ប្រចាំខេត្ត ដើម្បី​ចែក​អំណោយ ជូន​ប្រជាពលរដ្ឋ​តែម្តង​។​

​គិត​ត្រឹម​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ ជំនន់​ទឹកភ្លៀង បាន​វាយប្រហារ ១៩ ខេត្ត​-​រាជធានី ប៉ះពាល់​ដល់​ប្រជាជន​សរុប​ជាង ១៣​ម៉ឺន​នាក់ និង ១១​នាក់ ស្លាប់​។ ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​ប៉ៃលិន រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​៕​


អត្ថបទទាក់ទង