ព័ត៌មានទាន់ហេតុការណ៍
 1. សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ  2. ក្រសួងអប់រំប្រកាសបើកឲ្យដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាទៅ  3. គ.ជ.ប ៖ សេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០  4. ដោយសារជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ ផលស្រូវលើកទី២ របស់ពលរដ្ឋ នៅតំបន់មេទឹកពោធិ៍តាត្រេស ស្រុកបាធាយ លើផ្ទៃដី ២៦៩,៥ហិកតា  5. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង

អាជ្ញាធរថៃចាប់ខ្លួនក្រុមសកម្មជន គ្រោងធ្វើបាតុកម្មទ្រង់ទ្រាយដ៏ធំ នៅថ្ងៃនេះ
ថ្ងៃ ពុធ ទី ១៤ ខែ តុលា ឆ្នាំ ២០២០

ថៃ៖ កាលពីម្សិលមិញ នគរបាលប្រទេសថៃបានចាប់ខ្លួនសកម្មជននយោបាយជាច្រើននាក់ ដែលមានគម្រោងបោះតង់នៅឯទីលាន សម្រាប់ការធ្វើបាតុកម្មតវ៉ាទ្រង់ទ្រាយធំមួយ ដែលត្រូវបានគ្រោងធ្វើឡើង នៅថ្ងៃពុធនេះ។

ការចាប់ខ្លួនសកម្មជននយោបាយខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីនគរបាលពីនគរបាលលបានចាប់ផ្ដើមរុះរើតង់របស់ក្រុមបាតុករ ដែលបានធ្វើដំណើរមកពីតាមខេត្តនានា មកកាន់ទីក្រុងបាងកក។ កំឡុងប្រតិបត្តិការរុះរើតង់នេះ ក៏មានការប៉ះទង្គិចគ្នាផងដែររវាងក្រុមបាតុករ និងប៉ូលិសដែលបានអះអាងថា ពួកគេបានស្នើឱ្យរុះរើតង់តែក្រុមបាតុករមិនព្រម។

យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ថា តើបាតុករប៉ុន្មាននាក់ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃអង្គារម្សិលមិញនោះទេ ខណៈក្រុមបាតុករផ្សេងៗទៀត គ្រោងនឹងធ្វើបាតុកម្មទ្រង់ទ្រាយធំ ក្នុងទីក្រុងបាងកកនៅថ្ងៃពុធនេះ ដើម្បីទាមទារឱ្យមានកំណែទម្រង់នៃរដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ស្របពេលដែលបាតុករខ្លះទៀត បានស្រែកទាមទារឱ្យមានការកែទម្រង់របបរាជានិយមថៃបច្ចុប្បន្ន៕


អត្ថបទទាក់ទង