ព័ត៌មានទាន់ហេតុការណ៍
 1. សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ  2. ក្រសួងអប់រំប្រកាសបើកឲ្យដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាទៅ  3. គ.ជ.ប ៖ សេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០  4. ដោយសារជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ ផលស្រូវលើកទី២ របស់ពលរដ្ឋ នៅតំបន់មេទឹកពោធិ៍តាត្រេស ស្រុកបាធាយ លើផ្ទៃដី ២៦៩,៥ហិកតា  5. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង

ក្រុមហ៊ុន Apple បង្ហាញវត្តមានទូរស័ព្ទ iPhone 12 ចំនួន៤ប្រភេទជាផ្លូវការ ដែលអាចប្រើប្រាស់ប្រព័ន្ធ 5G
ថ្ងៃ ពុធ ទី ១៤ ខែ តុលា ឆ្នាំ ២០២០

អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Apple បានប្រកាសចេញទូរស័ព្ទសេរីថ្មីចំនួន៤ប្រភេទ ដែលក្នុងនោះរួមមានទូរស័ព្ទ iPhone 12 Mini, iPhone 12, iPhone 12 Pro និង iPhone 12 Pro Max ដែលអាចប្រើជាមួយប្រព័ន្ធទំនើបចុងក្រោយបំផុត 5G នេះបើតាមសារព័ត៌រ៉យទ័រនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ។

រចនាបថគែមជុំវិញរាបស្មើរបស់ទូរស័ព្ទ iPhone 12 មានកម្រាស់ស្ដើងជាងមុន១១% មានទំហំតូចជាងមុន១៥% និងស្រាលជាងទូរស័ព្ទ iPhone 11 ចំនួន ១៦% ។ បន្ទះឈីប A14 Bionic ដែលមានដំណើរការ CPU និងដំណើរការ GPU ខ្លាំងជាងមុន គាំទ្រសេវា 5G និងជម្រើសពណ៌ចំនួនប្រាំ ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ កាមេរ៉ាក្រោយពីរគ្រាប់ Wide-Angle ទំហំ 12MP និងកាមេរ៉ា Ultrawide ទំហំ 12MP មាន Aperture ទូលាយជាងមុន ប្រើប្រាស់នូវឡេន 7P ជាលើកដំបូង អាចផលិតរូបភាពនៅទីងងឹតបានប្រសើរជាងមុន ២៧% និងប្រព័ន្ធដែកឆក់ MagSafe ដែលអាចប្រើគួបផ្សំជាមួយផលិតផលជាច្រើន និង ទ្រាំទ្រការធ្លាក់ប្រសើរជាងមុន៤ដង ។

សូមបញ្ជាក់ថា សម្រាប់តម្លៃទូរស័ព្ទ iPhone ទាំង ៤ ប្រភេទនេះវិញ មានដូចជា iPhone 12 mini តម្លៃចាប់ពី៦៩៩ដុល្លារ iPhone 12 តម្លៃចាប់ពី៧៩៩ដុល្លារ iPhone 12 Pro តម្លៃចាប់ពី ៩៩៩ដុល្លារ និង iPhone 12 Pro Max តម្លៃចាប់ពី១០៩៩ដុល្លារ នេះគឺជាតម្លៃនៅលើទីផ្សារបរទេស ៕

 


អត្ថបទទាក់ទង