ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

ក្រុមហ៊ុនផលិតឱសថ Pfizer ដាក់បញ្ចូលកុមារមានអាយុ១២ឆ្នាំទៅក្នុងការធ្វើតេស្តចាក់វ៉ាក់សាំង COVID-19
ថ្ងៃ ពុធ ទី ១៤ ខែ តុលា ឆ្នាំ ២០២០

អាមេរិក៖ ក្រុមហ៊ុនផលិតឱសថ Pfizer កំពុងពង្រីកសមាសភាពអ្នកចូលរួមក្នុងការធ្វើតេស្តវ៉ាក់សាំង COVID-1 19  នៅដំណាក់កាលចុងក្រោយ ដោយរួមបញ្ចូលកុមារដែលអាយុ១២ឆ្នាំផងដែរ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ។

នៅថ្ងៃទី១២ខែតុលា ក្រុមហ៊ុន Pfizer បញ្ជាក់ថា ខ្លួនទទួលការអនុញ្ញាតពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក ដើម្បីដាក់បញ្ចូលក្មេងជំទង់ចន្លោះពី១២ទៅ១៥ឆ្នាំនៅក្នុងការសិក្សាវ៉ាក់សាំង COVID-19 នៅទូទាំងពិភពលោក ។ ការបញ្ចូលកុមារក្នុងការសាកល្បងនេះ មានគោលបំណងដើម្បីស្វែងយល់កាន់តែច្បាស់អំពីសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងទៅតាមក្រុមអាយុកាន់តែច្រើន ។

សូមជម្រាបថា វ៉ាក់សាំង Pfizer-BioNTech ដែលផលិតដោយក្រុមហ៊ុនផលិតឱសថ Pfizer  ជាបេក្ខជនឈានមុខគេមួយក្នុងចំណោមបេក្ខភាពវ៉ាក់សាំងទទួលភ្លើងបៃតងពីសហរដ្ឋអាមេរិក និងអឺរ៉ុប ។ ប្រសិនបើទទួលបានការអនុញ្ញាតិពីច្បាប់ ក្រុមហ៊ុននេះរំពឹងថា នឹងផលិតវ៉ាក់សាំងសម្រាប់ផ្គត់ផ្គង់ជាសកលរហូតដល់ ១០០លានដូសនៅចុងឆ្នាំ២០២០ និង មានសក្តានុពលសម្រេចបានចំនួន១.៣ ពាន់លានដូសនៅចុងឆ្នាំ២០២១ខាងមុខ ៕


អត្ថបទទាក់ទង