ព័ត៌មានទាន់ហេតុការណ៍
 1. សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ  2. ក្រសួងអប់រំប្រកាសបើកឲ្យដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាទៅ  3. គ.ជ.ប ៖ សេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០  4. ដោយសារជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ ផលស្រូវលើកទី២ របស់ពលរដ្ឋ នៅតំបន់មេទឹកពោធិ៍តាត្រេស ស្រុកបាធាយ លើផ្ទៃដី ២៦៩,៥ហិកតា  5. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង

ក្រុមហ៊ុន Johnson & Johnson របស់សហរដ្ឋអាមេរិកបញ្ឈប់ការធ្វើតេស្តវ៉ាក់សាំង COVID-19 ក្រោយមានអ្នកចូលរួមម្នាក់ធ្លាក់ខ្លួនឈឺដោយមិនដឹងមូលហេតុ
ថ្ងៃ អង្គារ ទី ១៣ ខែ តុលា ឆ្នាំ ២០២០

អាមេរិក៖ ក្រុមហ៊ុនឱសថ ចនសុន & ចនសុន នៅថ្ងៃចន្ទនេះបានសម្រេចផ្អាកការធ្វើតេស្ដបេក្ខភាពវ៉ាក់សាំង COVID-19 របស់ខ្លួនជាបណ្ដោះអាសន្ន ក្រោយមានអ្នកចូលរួមដោយស្ម័គ្រចិត្តក្នុងការធ្វើតេស្ដម្នាក់ធ្លាក់ខ្លួនឈឺ ដោយមិនទាន់ដឹងពីមូលហេតុ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ។

ពួកយើងបានសម្រេចផ្អាកការធ្វើតេស្តបេក្ខភាពវ៉ាក់សាំង COVID-19 របស់យើងជាបណ្តោះអាសន្ន ក្នុងនោះរួមមានទាំងការធ្វើតេស្តក្នុងដំណាក់កាលទី៣ផងដែរ ពីព្រោះមានអ្នកចូលរួមធ្វើតេស្ដម្នាក់ធ្លាក់ខ្លួនឈឺ ដោយមិនទាន់ដឹងពីមូលហេតុ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន ។

គិតមកទល់ពេលនេះ អ្នកចូលរួមដែលធ្លាក់ខ្លួនឈឺ កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យ និងវាយតម្លៃដោយក្រុមប្រឹក្សាឯករាជ្យទិន្នន័យ និងសុវត្ថិភាព រួមទាំងក្រុមអ្នកជំនាញរបស់ក្រុមហ៊ុនផងដែរ ៕


អត្ថបទទាក់ទង