ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

ប្រជាជនឥណ្ឌារាប់លាននាក់ទទួលប្រាក់កម្ចី ដើម្បីលើកកម្ពស់សេដ្ឋកិច្ចដែលធ្លាក់ចុះដោយសារវិបត្តិ COVID-19
ថ្ងៃ អង្គារ ទី ១៣ ខែ តុលា ឆ្នាំ ២០២០

ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌានៅថ្ងៃចន្ទនេះបញ្ជាក់ថា បុគ្គលិកសាធារណៈឥណ្ឌារាប់លាននាក់នឹងទទួលបានប្រាក់កម្ចីប្រហែល១៣៥ដុល្លារ ដែលសងក្នុងរយៈពេល១០ខែដើម្បីបង្កើនការចំណាយ និងជួយសង្គ្រោះសេដ្ឋកិច្ច ដែលរងផលប៉ះពាលខ្លាំងដោយសារជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌា លោក នៀម៉ាឡា ស៊ីថារ៉ាម៉ាន បញ្ជាក់ថា គម្រោងប្រាក់កម្ចីនេះ រដ្ឋាភិបាលនឹងចំណាយ៨០ពាន់លានរូពី ឬស្មើនឹង១.១ពាន់លានដុល្លារ ដើម្បីផ្តល់ប្រាក់ខែជាមុនដល់បុគ្គលិករដ្ឋាភិបាលចំនួន១ម៉ឺនរូពី ឬស្មើនឹង១៣៥ដុល្លារ ដែលនឹងទូទាត់សងវិញក្នុងរយៈពេលជាង១០ខែ ។ លោកបន្ថែមទៀថា ផែនការដែលជម្រុញលើកទឹកចិត្តប្រជាជនឥណ្ឌាឱ្យចំណាយប្រាក់សន្សំមួយចំនួនរបស់ពួកគេនេះ នឹងរកចំណូលបានប្រហែល៤.៩ពាន់លានដុល្លារមកវិញសម្រាប់សេដ្ឋកិច្ច ។

សូមបញ្ជាក់ថា ការផ្តល់ជូនខាងលើនេះ ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីធនាគារពិភពលោក WB បាននិយាយថា សេដ្ឋកិច្ចឥណ្ឌានឹងធ្លាក់ចុះជិត១០ ភាគរយនៅឆ្នាំ២០២០នេះ ហើយវាស្របពេលជាមួយនឹងការប្រារព្ធពិធីបុណ្យ ឌីវ៉ាលី (Diwali) នៅខែក្រោយ ដែលជាពិធីបុណ្យសាសនាដ៏សំខាន់បំផុតមួយរបស់ឥណ្ឌា ៕

 

 


អត្ថបទទាក់ទង