ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

លោក ដូណាល់ ត្រាំ ធ្វើតេស្តអវិជ្ជមានជម្ងឺ COVID-19 ខណៈលោកចាប់ផ្តើមបន្តធ្វើយុទ្ធនាការបោះឆ្នោតនៅក្នុងរដ្ឋផ្លរីដា
ថ្ងៃ អង្គារ ទី ១៣ ខែ តុលា ឆ្នាំ ២០២០

អាមេរិក៖ ក្រុមវេជ្ជបណ្ឌិតសេតវិមាននៅថ្ងៃចន្ទនេះបញ្ជាក់ថា ប្រធានា ធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើតេស្តអវិជ្ជមានជម្ងឺ COVID-19 ស្របពេលដែលលោក ត្រាំ ធ្វើដំណើរទៅកាន់រដ្ឋផ្លរីដា សម្រាប់ការប្រមូលផ្តុំយុទ្ធនាការបោះឆ្នោតលើកដំបូងរបស់លោកវិញ បន្ទាប់ពីលោក និងភរិយាធ្វើតេស្តវិជ្ជ មានវីរុសនេះ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ។

លោកវេជ្ជបណ្ឌិត សៀន ខុនលី បានបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានធ្វើតេស្តអវិជ្ជមានជម្ងឺ COVID-19 នៅប៉ុន្មានថ្ងៃជាប់ៗគ្នា ហើយក៏មិនអាចចម្លងវីរុសនេះទៅកាន់អ្នកដទៃទៀតដែរ ។

ការលើកឡើងខាងលើនេះរបស់លោកវេជ្ជបណ្ឌិត សៀន ខុនលី ធ្វើឡើងចំពេលដែលលោក ត្រាំ បានវិលត្រឡប់ទៅធ្វើយុទ្ធនាការបោះឆ្នោតវិញកាលពីយប់ថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ជាមួយនឹងការប្រមូលផ្តុំមួយក្នុងទីក្រុងសាន់ហ្វ័ដ រដ្ឋផ្លរីដា ពោលគឺក្រោយពេលដែលលោក ត្រាំ និងលោកជំទាវទី១ មេឡានៀ ធ្វើតេស្តវិជ្ជមាន COVID-19 កាលពីថ្ងៃទី០២ ខែតុលាកន្លងទៅ ៕


អត្ថបទទាក់ទង