ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៣៨លាន៣ម៉ឺននាក់ ក្នុងនោះស្លាប់ជាង១លាន៨ម៉ឺននាក់ និងជាសះស្បើយជាង២៨លាននាក់
ថ្ងៃ អង្គារ ទី ១៣ ខែ តុលា ឆ្នាំ ២០២០

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣៨លាន៣ម៉ឺន៥ពាន់៤៧០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៨ម៉ឺន៥ពាន់៣៣៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៨លាន៥៩ម៉ឺន៧ពាន់២០២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ។

សហរដ្ឋអាម៉េរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៨លាន៣ម៉ឺន៧ពាន់៧៨៩នាក់ ស្លាប់ចំនួន២២ម៉ឺន១១នាក់ និងជាសះស្បើយចំនួន៥លាន១៨ម៉ឺន៤ពាន់៦១៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៧លាន១៧ម៉ឺន៣ពាន់៥៦៥នាក់ ស្លាប់ចំនួន១០ម៉ឺន៩ពាន់៨៩៤នាក់ និងជាសះស្បើយ៦លាន២២ម៉ឺន៤ពាន់៧៩២នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន១០ម៉ឺន៣ពាន់៤០៨នាក់ ស្លាប់១៥ម៉ឺន៧០៩នាក់ និងជាសះស្បើយ៤លាន៤៩ម៉ឺន៥ពាន់២៦៩នាក់ ៕


អត្ថបទទាក់ទង