ព័ត៌មានទាន់ហេតុការណ៍
 1. សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ  2. ក្រសួងអប់រំប្រកាសបើកឲ្យដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាទៅ  3. គ.ជ.ប ៖ សេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០  4. ដោយសារជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ ផលស្រូវលើកទី២ របស់ពលរដ្ឋ នៅតំបន់មេទឹកពោធិ៍តាត្រេស ស្រុកបាធាយ លើផ្ទៃដី ២៦៩,៥ហិកតា  5. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង

ចំនួនអ្នកឆ្លង COVID-19 នៅមីយ៉ាន់ម៉ាសរុបកើនដល់២ម៉ឺន៧ពាន់៩៧៤ករណី ក្រោយទើបរកឃើញអ្នកឆ្លងថ្មីៗជិត២ពាន់ករណីបន្ថែមទៀត
ថ្ងៃ ច័ន្ទ ទី ១២ ខែ តុលា ឆ្នាំ ២០២០

មីយ៉ាន់ម៉ា៖ ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅមីយ៉ាន់ម៉ាសរុបកើនដល់២ម៉ឺន៧ពាន់៩៧៤ករណីហើយ បន្ទាប់ពីអាជ្ញាធរបានរកឃើញអ្នកឆ្លងថ្មីៗចំនួន១ពាន់៩១០ករណីបន្ថែមទៀត នៅក្នុងរបាយការណ៍ប្រចាំថ្ងៃអាទិត្យម្សិលមិញ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ។

ហើយស្របពេលជាមួយគ្នានេះដែរ ក្រៅពីករណីឆ្លងថ្មីៗនោះ ក៏មានករណីស្លាប់ថ្មីៗចំនួន៤៨នាក់ផងដែរត្រូវបានកត់ត្រា ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៦៤៦នាក់ ។ ហើយក្នុងចំណោមករណីឆ្លងទាំង២ម៉ឺន៧ពាន់៩៧៤ករណីខាងលើនេះ មានអ្នកជាសះស្បើយឡើងវិញចំនួន៩ពាន់៧៤២នាក់ ។

គិតមកទល់ពេលនេះ មានមនុស្សសរុប៤១ម៉ឺន៣ពាន់៩៦១នាក់ហើយ ដែលត្រូវធ្វើតេស្តរកជម្ងឺ COVID-19 ខណៈមីយ៉ាន់ម៉ាបានរកឃើញករណីឆ្លងដំបូងចំនួន ២ករណីកាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅ ៕


អត្ថបទទាក់ទង