ព័ត៌មានទាន់ហេតុការណ៍
 1. សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ  2. ក្រសួងអប់រំប្រកាសបើកឲ្យដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាទៅ  3. គ.ជ.ប ៖ សេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០  4. ដោយសារជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ ផលស្រូវលើកទី២ របស់ពលរដ្ឋ នៅតំបន់មេទឹកពោធិ៍តាត្រេស ស្រុកបាធាយ លើផ្ទៃដី ២៦៩,៥ហិកតា  5. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង

ការប្រកួតជម្រើសជើងឯកកម្ពុជា បាល់ទាត់នារី ឆ្នាំ២០២០ Women's League ក្លិបបាល់ទាត់សៀមរាប VS ក្លិបបាល់ទាត់ភ្នំពេញក្រោន ទទួលបាន៣ទល់៣ និងការប្រកួតជម្រើសរើសជើងឯកបាល់ទាតបុរស លីគទី២ កម្ពុជា ២០២០ ក្នុងសប្តាហ៍ទី២ ដែលក្រុមសៀមរាបធ្វើជាម្ចាស់ផ្ទះ គឺក្លឹមបាលទាត់អេហ្វស៊ី ទទួលបាន៣ ពិន្ទុ ក្រោយយកឈ្នះ ឬទ្ធីសែន ២ទល់នឹង១ ក្នុងសប្តាហ៍ទី២
ថ្ងៃ ច័ន្ទ ទី ១២ ខែ តុលា ឆ្នាំ ២០២០


សៀមរាប៖ កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ ការប្រកួតជម្រើសជើងឯកកម្ពុជា បាល់ទាត់នារី ឆ្នាំ២០២០ Women's League ក្លិបបាល់ទាត់សៀមរាប VS ក្លិបបាល់ទាត់ភ្នំពេញក្រោន ទទួលបាន៣ទល់៣ និងការប្រកួតជម្រើសរើសជើងឯកបាល់ទាតបុរស លីគទី២ កម្ពុជា ២០២០ ក្នុងសប្តាហ៍ទី២ ដែលក្រុមសៀមរាបធ្វើជាម្ចាស់ផ្ទះ គឺក្លិបបាលទាត់អេហ្វស៊ី ទទួលបាន៣ ពិន្ទុ ក្រោយយកឈ្នះ ឬទ្ធីសែន ២ទល់នឹង១ ក្នុងសប្តាហ៍ទី២ នៅក្នុងទីលានវិទ្យាល័យអង្គរ ក្រុងសៀមរាបខេត្តសៀមរាប មានរយ:ពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១០-១១ ខែតុលា ឆ្នាំ២០២០។

ការប្រកួតនេះ បាល់ទាត់នារី គឺក្រុមនារី ខេត្តសៀមរាប ទទួលភ្ញៀវធ្វើជាម្ចាស់ផ្ទះ ប្រកួតជាក្រុមខ្លាំងនារីភ្នំពេញក្រោន ទទួលបាន៣ទល់៣ ដែលមាន២ប្រកួតផ្សេងទៀតរបស់ក្រុមភ្ញៀវ ឈ្នះ១ ស្មើរ១ មាន៤ពិន្ទុ ឯក្រុមនារីសៀមរាប ២ប្រកួត ឈ្នះទាំង២ មាន៦ពិន្ទុ លេខ២ ខណៈលេខ១ ក្រុមបាល់ទាត់នារី ខេត្ត កំពង់ស្ពឺ មាន៦ពិន្ទុដូចគ្នា តែឈ្នះគ្រាប់ស៊ុតប៉ុណ្ណោះ។  ដោយឡែក កាលពីថ្ងៃទី១០ ខែតុលា ដែលក្រុមបាលទាត់បុរសសៀមរាបធ្វើជាម្ចាស់ផ្ទះ គឺក្លឹមបាលទាត់អេហ្វស៊ី ទទួលបាន៣ ពិន្ទុ ក្រោយយកឈ្នះ ឬទ្ធីសែន ២ទល់នឹង១ ក្នុងសប្តាហ៍ទី២នោះ មាន៤ប្រកួតផ្សេងទៀត គឺក្រុមបាលទាត់ខេត្តស្វាយរៀង យកឈ្នះ ខេត្តកំពង់ស្ពឺ ៦ទល់នឹង១ ខេត្តព្រៃវែង យកឈ្នះខេត្តកោះកុង អេហ្វ ស៊ី ៥ទល់នឹង០ ISI ដង្កោសែនជ័យ យកឈ្នះ ភ្នំពេញក្រោន U-21 ២ទល់នឹង១ Tiffy Army យកឈ្នះ ខេត្តត្បូងឃ្លុំ ២ទល់នឹង០ ។

សូមបញ្ជាក់ផងដែរថា ការប្រកួតជម្រើសជើងឯកបាល់ទាត់ថ្ងៃទី០១ បុរសប្រកួតជាមួយបុរស និងថ្ងៃទី០២ នារីប្រកួតជាមួយនារី ដែលបានធ្វើការផ្សាយកន្លងមកតាមរយ:ស្ថានីយ៍ទូរទស្សន៍ អប្សរា ប៉ុស្តិ៍លេខ១១ បានសហការជាមួយសហព័ន្ធកីឡាបាល់ទាត់ កម្ពុជា ធ្វើការផ្សាយផ្ទាល់រួមជាមួយ Page Apsara TV News ,  Page Apsara Central , Page AMS Sports , Page សហព័ន្ធកីឡាបាល់ទាត់កម្ពុជា , Page បាល់ទាត់នារី និង Page លីគទី២ផងដែរ ៕ ដោយ ស៊ាន សុផាត

 

 

 


អត្ថបទទាក់ទង