ព័ត៌មានទាន់ហេតុការណ៍
 1. សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ  2. ក្រសួងអប់រំប្រកាសបើកឲ្យដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាទៅ  3. គ.ជ.ប ៖ សេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០  4. ដោយសារជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ ផលស្រូវលើកទី២ របស់ពលរដ្ឋ នៅតំបន់មេទឹកពោធិ៍តាត្រេស ស្រុកបាធាយ លើផ្ទៃដី ២៦៩,៥ហិកតា  5. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង

ក្រុមបាល់ទាត់នារី ខេត្តកំពង់ធំ ទទួលបាន៣ពិន្ទុ ខណៈក្រុមបាល់ទាត់នារី ខេត្តកំពង់ស្ពឺ បន្តឈរកំពូលតារាង
ថ្ងៃ ច័ន្ទ ទី ០៥ ខែ តុលា ឆ្នាំ ២០២០

ក្រុមបាល់ទាត់នារី ខេត្តកំពង់ធំ ទទួលបាន៣ពិន្ទុ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះនារីបឹងកេត ក្នុងលទ្ធផល ២:១ នៃការប្រកួតជម្រើសជើងឯកបាល់ទាត់នារី ឆ្នាំ២០២០ ខណៈក្រុមបាល់ទាត់នារី ខេត្តកំពង់ស្ពឺ បន្តឈរកំពូលតារាង បន្ទាប់ពីយកឈ្នះ ក្រុមនារីខេត្តស្វាយរៀង ៥:៣ នៅសប្តាហ៍ទី២ ។ ក្រុមបាល់ទាត់ម្ចាស់ផ្ទះនារីបឹងកេត បានដាក់សម្ភាធ ទៅលើក្រុមភ្ញៀវ នារីខេត្តកំពង់ធំ ប៉ុន្តែមិនអាចរកគ្រាប់បាល់បាន លុះដល់នាទី០៦ កីឡាការិនី រិទ្ធ ច័ន្ទនិម្មល របស់កំពង់ធំ រកបាន១គ្រាប់នាំមុខមុន និងបន្ថែមគ្រាប់ទី២ នៅនាទីទី៣០ ចប់វគ្គទី១ ។

ចូលដល់វគ្គទី២ ក្រុមម្ចាស់ផ្ទះបឹងកេត នៅបន្តដាក់សម្ភាធយ៉ាងខ្លាំង គឺលេងត្រឹមតែពាក់កណ្តាលតារាង នៅតែមិនរកគ្រាប់បាល់បាន ប៉ុន្តែនៅនាទីទី ៨៨ កីឡាការិនី ថុល រត្ថា ស៊ុតបាល់១១ម៉ែត្រ ក្រោយកីឡាការិនី ហ៊ុន សល់ បង្កកំហុសនៅតំបន់គ្រោះថ្នាក់ បញ្ចប់ការប្រកួត៩០នាទី ក្រុមបាល់ទាត់នារីកំពង់ធំ យកឈ្នះ ក្រុមនារីបឹងកេត ២:១ ។ ចំណែកឯ លទ្ធផលក្រុមផ្សេងទៀត ក្រុមបាល់ទាត់នារី ខេត្តកំពង់ស្ពឺ ណាហ្គាវើលដ៏ យកឈ្នះ ក្រុមនារីស្វាយរៀង ៥:៣ បន្តឈរកំពូលតារាង ដោយ២ប្រកួតឈ្នះទាំង២ ។ ក្រុមបាល់ទាត់នារី កងយោធពលខេមរភូមិន្ទ ចាញ់ ក្រុមបាល់ទាត់នារី ខេត្តកំពង់ ឆ្នាំង ០:៦ ក្រុមបាល់ទាត់នារី ភ្នំពេញក្រោន យកឈ្នះ ក្រុមបាល់ទាត់នារី ខេត្តបាត់ដំបង ៤:២ និងក្រុមបាល់ទាត់នារី ខេត្តសៀមរាប យកឈ្នះ ក្រុមបាល់ទាត់នារី ខេត្តកណ្តាល ៦:០ ។

រីឯសប្តាហ៍ក្រោយ ស្ថានីយ៍ទូរទស្សន៍ អប្សរា ប៉ុស្ត៍លេខ១១ និងធ្វើការផ្សាយផ្ទាល់ ការប្រកួតបាល់ទាត់លីគទី២ ជំនួបរវាងក្រុមសៀមរាបអេហ្វស៊ី និងក្រុមឬទ្ធីសែន នៅថ្ងៃសៅរ៍ទី១០ និងការប្រកួតជម្រើសជើងឯកបាល់ទាត់នារី រវាងក្រុមនារីខេត្តសៀមរាប និងក្រុមនារីភ្នំពេញក្រោម នៅថ្ងៃអាទិត្យទី១១ វេលាម៉ង១៥:០០ រសៀលដូចគ្នា នាវិទ្យាល័យអង្គរ ខេត្តសៀមរាម ។  

សូមបញ្ជាក់ថា ការប្រកួតជម្រើសជើងឯកបាល់ទាត់នារី ឆ្នាំ២០២០ និងការប្រកួតបាល់ទាត់ លីគ២ កម្ពុជា  ស្ថានីយ៍ទូរទស្សន៍ អប្សរា ប៉ុស្ត៍លេខ១១ បានសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធ្វើការផ្សាយផ្ទាល់រួមជាមួយនិង Page Apsara TV News ,  Apsara Central និង Page AMS Sports , Page សហព័ន្ធកីឡាបាល់ទាត់កម្ពុជា , និង page បាល់ទាត់នារី រួម Page លីគទី២ផងដែរ ៕

 


អត្ថបទទាក់ទង