ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

ការប្រកួតបាល់ទាត់ ជម្រើសរើសជើងឯកលីគទី២ កម្ពុជា សប្តាហ៍ទី១ ការប្រកួតបាល់ទាត់ ការប្រកួតបាល់ទាត់ជម្រើសជាតិលីគទី២ កម្ពុជា ឆ្នាំ២០២០ សម្រាប់សប្តាហ៍ទី១
ថ្ងៃ អាទិត្យ ទី ០៤ ខែ តុលា ឆ្នាំ ២០២០

ខេត្តកោះកុង ១:០ ខេត្តកំពង់ស្ពឺ ,  សមាគម កីឡា បាល់ទាត់ខេត្តព្រៃវែង ១១:២ ក្ក្លិបបាល់ទាត់ឬទ្ធីសែ, ខេខេត្តត្បូងឃ្មុ ៤:០ ក្រុម U21 ភ្នំពេញក្រោន។ ក្រុម ISI ដង្កោសែនជ័យ ១:០ ក្រុមសៀមរាប នៅទីលាន KMH និង ខេត្ត ស្វាយរៀង  ៥:៦ ក្រុម U21 កងយោ ធពល ខេមរ ភូមិន្ទ។
គួរបញ្ជាក់ថា នេះជាលើកទី៣ ហើយ ដែលកម្ពុជាមានការប្រកួតលីគទី២ គ្រាដែល ២លើកមុន បាន ប្រកួត កាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ មុនផ្អាករៀបចំរយៈពេល ២ថ្ងៃកាល ពី ឆ្នាំ២០១៨ និង ឆ្នាំ ២០១៩  ។

តែយ៉ាងណាតំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏ ធ្លាប់បានអះអាង ថា ចាប់ពីឆ្នាំនេះ ត ទៅ សហព័ន្ធប្ដេជ្ញារៀបចំព្រឹត្តិការណ៍នេះឲ្យបានជាប់លាប់ ដើម្បីរួមចំណែកលើក កម្ពស់ ការអភិវឌ្ឍ វិស័យ កីឡាបាល់ទាត់ជាតិ ។ ចំពោះការប្រកួតលីគទី២ កម្ពុជា ឆ្នាំ២០២០ នេះ គឺមានបេក្ខភាពចូលរួម ១០ក្រុម ហើយ ក្រុមនី មួយៗ ត្រូវ ធ្វើការប្រកួត ១ជុំ ដើម្បីកំណត់ក្រុមមានពិន្ទុខ្ពស់ជាងគេ គឺជាជើងឯក និងទទួលសិទ្ធិឡើង ទៅ បង្គ្រប់ កៅអីលីគកំពូលកម្ពុជា ឆ្នាំ២០២១ ។ ប៉ុន្ដែក្រុមដែលត្រូវទទួលសិទ្ធិនេះ លុះត្រាមិនមែនជាក្រុម ឧបសម្ព័ន្ធ របស់ក្លិបសមាជិកលីគកំពូលកម្ពុជា។ ចំពោះក្រុមឧបសម្ព័ន្ធ របស់ក្លិប លីគ  កំពូលកម្ពុជា គឺ មាន ២ក្រុម រួមមានក្រុម U21 ភ្នំពេញក្រោន និងក្រុម U21 កងយោធពល ខេមរ ភូមិន្ទ  ។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់លីគទី២ ការប្រកួតបាល់ទាត់នារី នឹងចាប់ផ្តើមធ្វើការផ្សាយផ្ទាល់ ជារៀងរាល់ថ្ងៃអាទិត្យ លើកញ្ចក់ទូរទស្សន៍ អប្សរា ប៉ុស្ត៍លេខ១១ និង Page Apsara TV News , Apsara Central និង Page AMS Sports Page សហព័ន្ធកីឡាបាល់ទាត់កម្ពុជា page បាល់ទាត់នារី វេលាម៉ោង ១៥:០០ តទៅ ។ ចំណែកការ ប្រកួតបាល់ទាត់លីគ២ របស់ កម្ពុជា  និងផ្សាយផ្ទាល់ចាប់ពីសប្តាហ៍ក្រោយ ជារៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ១៥:០០ តទៅ៕

 


អត្ថបទទាក់ទង