ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ជូនដល់យោធិនចូលនិវត្តន៍ ឆ្នាំ២០២០ របស់កងពលធំអន្តរាគមន៍លេខ៣
ថ្ងៃ អង្គារ ទី ២៩ ខែ កញ្ញា ឆ្នាំ ២០២០

នៅអគារសាលប្រជុំទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ជូនដល់បងប្អូនយោធិនចូលនិវត្តន៍ ដែលត្រូវផ្ទេរចេញពីក្របខណ្ឌក្រសួងការពារជាតិ ឆ្នាំ២០២០ របស់កងពលធំអន្តរាគមន៍លេខ៣ ដែលមកពីតាមបណ្តាអង្គភាពកងពលតូចអន្តរាគមន៍ទាំងបីចំណុះ សរុបប្រមាណជាង២០០នាក់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក ជំនួសមុខឲ្យឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមសំដែងនៅមនោសញ្ជេតនាដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលរយៈពេលកន្លងមកបានចូលរួមធើ្វពលិកម្មយ៉ាងធំធេង ក្នុងចលនារំដោះជាតិ ពីរបបប្រល័យពូជសាសន៍ប៉ុលពត ទប់ស្កាត់ការប៉ុនប៉ងត្រឡប់មកវិញ នៃរបបព្រៃផ្សៃយង់ឃ្នង។ ពិសេសចូលរួមយ៉ាងសកម្មក្នុងចលនាបង្រួបបង្រួមជាតិ និងជាកម្លាំងស្នូលក្នុងការអនុវត្តនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្វើឲ្យប្រទេសទទួលបានជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្រ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា នៅឆ្នាំ ២០២០នេះ ការដាក់យោធិនឱ្យចូលនិវត្តន៍ គឺអនុវត្តន៍ទៅតាមច្បាប់សោធននិវត្តន៍ ចំពោះយោធិនអាជីពទាំងពីរភេទនៃកងយោធពលខេមរភូមិន្ទ និងស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុវត្តគោលនយោបាយជាតិសំខាន់ៗ ដូចជាការយកចិត្តទុកដាក់អនុវត្តគោលនយោបាយចំពោះយោធិន ពលី មរណៈ ពិការ បាត់បង់សមត្ថភាពការងារ យោធិនចូលនិវត្តន៍អតីតយុទ្ធជន និងគ្រួសារ ចំពោះជាតិមាតុភូមិ ជាមួយនិងការយកចិត្តទុក ដាក់ដោះស្រាយជីវភាពបងប្អូន ទាំងថវិកា សម្ភារៈបរិក្ខារ ជាបន្តបន្ទាប់។
យោងតាមរបាយការណ៍របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ូ ណារិន មេបញ្ជាការរង នាយសេនាធិការកងពលធំ អន្តរាគមន៍លេខ៣ បានឲ្យដឹងដែរថា ចំពោះការបំពាក់ឋានន្តរសក្តិជូនដល់យោធិនចូលនិវត្តន៍ ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ របស់អង្គភាពកងពលធំអន្តរាគមន៍លេខ៣ មានចំនួន ១៤៦នាក់៖ ក្នុងនោះថ្នាក់ឧត្តមសេនីយ៍ទោ ចំនួន០១នាក់,ឧត្តមសេនីយ៍ត្រីចំនួន០៥នាក់,វរសេនីយ៍ឯក ចំនួន០៨នាក់,វរសេនីយទោចំនួន១៩នាក់, វរសេនីយ៍ត្រី ចំនួន១៨នាក់, អនុសេនីយ៍ឯកចំនួន១៦នាក់,អនុសេនីយ៍ទោ ចំនួន១៨នាក់,អនុសេនីយ៍ត្រី ចំនួន២៣នាក់, នាយចំណង់ចំនួន៣៨នាក់,និងបំពាក់គ្រឿងឥស្សរិយយស ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន១៥គ្រឿង,ថ្នាក់មហាសេនា ចំនួន១៥គ្រឿង,ថ្នាក់ធិបឌិន្ទ ចំនួន០៧គ្រឿង,ថ្នាក់សេនាចំនួន១០គ្រឿង,ថ្នាក់អស្សឫទ្ធិ ចំនួន៩២គ្រឿង,និងថ្នាក់សេនាជ័យសិទ្ធិ ចំនួន០៧គ្រឿង៕ សួនលីណា


អត្ថបទទាក់ទង