ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បញ្ជាក់ថា ការងារ ជម្រុញចលនាភូមិ១ផលិតផល១ មានទំនាក់ទំនងយ៉ាងជិតស្និទជាមួយវិស័យកសិកម្ម ពាណិជ្ជាកម្ម ឧស្សាហកម្ម និងអភិវឌ្ឍន៏បទ
ថ្ងៃ អង្គារ ទី ២៩ ខែ កញ្ញា ឆ្នាំ ២០២០

  ឯកឧត្តម ស៊ុឌាម៉ាន់ ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើ  វិស័យកសិកម្ម អភិវឌ្ឍន៏ជន សន្តិសុខស្បៀង អាហារូបត្ថម្ភ និងការងារជម្រុញចលនាភូមិ១ផលិតផល១ នាទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៩ កញ្ញា ឆ្នាំ២០២០ ។
  ឯកឧត្តម បន្ថែមថា វិបត្តិកូវីដ១៩ បានធ្វើឲ្យប៉ះដល់ស្ទើរគ្រប់វិស័យទាំងអស់នៃសេដ្ឋកិច្ច សង្គម តែវិស័យកសិកម្មមិនមានការប៉ះពាល់នោះទេ។ ដូច្នេះយើងត្រូវខិតខំជម្រុញវិស័យកសិកម្មនេះឲ្យបានខ្លាំងក្លា ដោយត្រូវកំណត់ទីតាំង និងតំបន់ដែលមានសក្តានុពលសម្រាប់ការអភិវឌ្ឍន៏បច្ចេកវិទ្យា វិទ្យាសាស្ត្រ រួមចំណែកដល់ការអភិវឌ្ឍន៏ជនបទ និងជម្រុញការផលិតក្នុងស្រុកបំរើឲ្យសេចក្តីត្រូវការក្នុងស្រុក និងនាំចេញទៅទីផ្សារក្រៅប្រទេស ដែលជាផ្នែកមួយនៃការងារជម្រុញចលនាភូមិ១ផលិតផល១ផងដែរ។ ឯកឧត្តមបញ្ចាក់ថា កន្លងមក ស្ថានទូតឥណ្ឌូនេស៊ី ធ្លាប់បានពិភាក្សាការងារជាមួយមន្ត្រី នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏        វិស័យកសិកម្ម និងជាជនបទ ទាក់ទងនឹងវិស័យកសិកម្ម ការងារក្រោយការច្រូតកាត់ ការជម្រុញចលនាភូមិ១ផលិតផល១ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភនៅកម្ពុជា។ ដូចនេះ យើងត្រូវធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីឲ្យការអនុវត្តកិច្ចការខាងលើទទួលបានជោគជ័យ សម្រេចបាននូវគោលដៅអភិវឌ្ឍន៏សហវត្សរ៍ឆ្នាំ២០៣០ ដោយយើងធ្វើការពិភាក្សាតាមអនឡាញ (online) ពីពេលនេះទៅ ដើម្បីផ្លាស់បទពិសោធន៏ និងបច្ចេកទេសទៅវិញទៅមក។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បញ្ជាក់ថា ការងារ ជម្រុញចលនាភូមិ១ផលិតផល១ មានទំនាក់ទំនងយ៉ាងជិតស្និទជាមួយវិស័យកសិកម្ម ពាណិជ្ជាកម្ម ឧស្សាហកម្ម និងអភិវឌ្ឍន៏បទ។ ដូច្នេះ ហើយទើបរាជរដ្ឋាភិបាលសម្រចតែងតាំងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មកធ្វើជាអនុប្រធានគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ ទទួលបន្តុកអភិវឌ្ឍន៏ទីផ្សារក្នុងស្រុក និងស្វែងរកទីផ្សារក្រៅប្រទេស។ ឯរដ្ឋមន្ត្រីក្រសួងកសិកម្ម ជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ទទួលបន្ទុកផ្នែកផលិតកម្មកសិកម្ម និងសន្តិសុខស្បៀង។ ដោយឡែក, រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ទទួលបន្ទុកអាហារូបត្ថម្ភ ដោយសហការជាមួយក្រសួងអភិវឌ្ឍន៏ជនបទផ្នែកទឹកស្អាត និងអនាម័យ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្ថែមថា វិស័យកសិកម្ម គឺជាវិស័យដ៏សំខាន់ និងចម្បងសម្រាប់កម្ពុជាគ្រប់សម័យកាល ព្រោះស្ថានភាពភូមិសាស្ត្ររបស់កម្ពុជាអំណោយផលយ៉ាងខ្លាំងដល់ការធ្វើកសិកម្ម និងកសិឧស្សាហកម្ម។ ដូច្នេះហើយ ឯកឧត្តម  ឧបនាយករដ្ឋមន្រ្តីក៍បានស្នើដល់ភាគីឥណ្ឌូនេស៊ី បន្តកិច្ចសហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទបន្តទៀតលើការងារកសិកម្ម និងការជម្រុញចលនាភូមិ១ផលិតផល១ ក្នុងនោះក៏សូមផ្តោតលើការងារតម្បាញសូត្រ និងបង្រៀនកសិករពីរបៀបផលិតសូត្រនេះផងដែរ ព្រោះឥណ្ឌូនេស៊ី មានបទពិសោធន៏ និងជំនាញលើវិស័យសូត្រ និងតម្បាញសូត្រនេះ ។
ជាការឆ្លើយតប, ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានទទួលយល់ព្រមតាមសំណើរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ខាងលើទាំងស្រុង ហើយត្រៀមខ្លូនក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទលើការងារសន្តិសុខស្បៀង អាហារូបត្ថម្ភ និងការងារជម្រុញចលនាភូមិ១ផលិតផល១៕


អត្ថបទទាក់ទង